រាជរដ្ឋាភិបាលផ្តល់ ដីបឹងតាមោកទំហំ ២០ ហិកតា ដើម្បីសាងសង់សាខាមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាល កម្ពុជាសម្រេចផ្តល់ ដីបឹង តាមោក(បឹងកប់ស្រូវ) ទំហំ២០ហិកតា ស្ថិតនៅទល់មុខទីតាំង ដីអគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ ដើម្បីរៀបចំទីតាំងសាងសង់សាខា មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ បម្រើសេវា ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ។

    ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុក ទីស្តីការណៈរដ្ឋមន្ត្រីបានជម្រាបជូន ឯកឧត្តម បណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង សុខាភិបាល ឯកឧត្តម រដ្ឋមន្ត្រីក្រសួង ធនធានទឹក និង ឧតុនិយម ឯកឧត្តម អភិបាល នៃគណៈអភិបាល រាជធានី ភ្នំពេញ ក្នុងកម្មវត្ថុ៖ ករណីសំណើសុំ ផ្ទៃដីបឹងតាមោក ( បឹងកប់ស្រូវ )ទំហំ២០ ( ម្ភៃ )ហិកតាស្ថិតនៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីរៀបចំទីតាំងសាងសង់សាខា មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ បម្រើសេវាពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ។ ដោយយោង ចំណារ ដ៏ខ្ពង់ខ្ពស់ បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រកម្ពុជាចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។ សេចក្តី ដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូន ឯកឧត្តម ជ្រាបថា រាជរដ្ឋាភិបាល យល់ព្រមផ្តល់ ថ្ងៃដីបឹង តា មោក (បឹងកប់ស្រូវ) ទំហំ២០( ម្ភៃ) ហិកតា ស្ថិតនៅទល់មុខទីតាំង ដីអគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ ក្នុងសង្កាត់គោករកាខណ្ឌ  ព្រែកព្នៅរាជធានី ភ្នំពេញ ដូចមានគំនូសប្លង់ បង្ហាញ ទីតាំងនិងតារាងនិយាមកាភ្ជាប់មកជាមួយជូនក្រសួងសុខាភិបាល ដើម្បីរៀបចំសាងសង់សាខាមន្ទីរពេទ្យ កាល់ម៉ែត ៕ 

  

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print