Cristiano Ronaldo បំបែកកំណត់ត្រារបស់លោក Pele ក្នុងការស៊ុតបាល់បញ្ចូលទី

ចែករំលែក៖

ការស៊ុតបាល់បញ្ចូលទី២គ្រាប់របស់កីឡាករ Cristiano Ronaldo ក្នុងជ័យជម្នះ ៤-១ របស់ក្រុម Juventus លើក្រុម Udinese កាលពីថ្ងៃអាទិត្យបាន ធ្វើឲ្យ រូបគេវ៉ាដាច់កំណត់ត្រាមួយក្នុងចំណោមកំណត់ត្រាស៊ុតបាល់បញ្ចូលទីជាច្រើនរបស់អតីតស្តេចបាល់ទាត់ប្រេស៊ីលលោក Pele  នេះបើយោងតាមការចេញផ្សាយរបស់ Marca នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ។

កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះបានរកគ្រាប់បាល់បើកឆាកឲ្យក្រុមJuventusក្នុងតង់ទី១ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពីកីឡាករRamsey ។

បន្ទាប់ពីគ្រាប់បាល់ទី២របស់កីឡាករ Federico Chiesa ជួយឲ្យ Juventusនាំមុខ២ទល់០ ខ្សែប្រយុទ្ធ Ronaldo បានបន្ថែមគ្រាប់ទីបី១គ្រាប់ទៀតនៅនាទីទី៧០ ។

នោះជាគ្រាប់បាល់សរុប៧៥៨គ្រាប់នៃអាជីពរបស់កីឡាករជើងចាស់ដែលមានរយៈពេលជិត២០ឆ្នាំចាប់តាំងពីលេងនៅ Sporting CP, Manchester United, Real Madrid, Juventus និងក្រុមជម្រើសជាតិព័រទុយហ្គាល់ ។ ខ្សែប្រយុទ្ធរូបនេះបានយកឈ្នះគ្រាប់បាល់សរុបរបស់លោក Pele ចំនួន៧៥៧គ្រាប់ ហើយកំពុងតាមពីក្រោយកំណត់ត្រាសរុបរបស់លោកJosef Bican ដែលរកបានគ្រាប់បាល់សរុបក្នុងប្រវត្តិសាស្ត្របាល់ទាត់ចំនួន៧៥៩គ្រាប់ ។

ខ្សែប្រយុទ្ធ Paulo Dybala បានរកគ្រាប់បាល់ទី៤របស់ Juventusនៅមុនពេលកីឡាករ Marvin Zeegalaar រកបាន១គ្រាប់សងវិញឲ្យ Udinese ជាការលួងលោមចិត្តសម្រាប់អ្នកទស្សនានៅឯកីឡដ្ឋាន Allianz 

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print