កម្ពុជា​ ការនាំចេញផលិតផលជ័រ និងដើមកៅស៊ូ នៅឆ្នាំ២០២០​ទទួលចំណូលជាង៤៨០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ប្រទេសកម្ពុជាការនាំចេញផលិតផលជ័រកៅស៊ូ និងដើមកៅស៊ូទទួលបានចំណូលចំនួន ៤៨២ ៧៦០ ០០០ ដុល្លារអាមេរិក,នេះបេីតាមការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីពេលថ្មីៗនេះ។

បើតាមក្រសួងកសិកម្ម រហូតមកដល់ពេលនេះប្រទេសកម្ពុជា មានផ្ទៃដីដាំដុះកៅស៊ូ ចំនួន ៤០១ ៩១៤ ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូឧស្សាហកម្ម ចំនួន ២៤០ ៨១១ ហិកតា ស្មើនឹង៦០% និងផ្ទៃដីកៅស៊ូជាលក្ខណៈគ្រួសារ ចំនួន ១៦១ ១០៣ ហិកតា ស្មើនឹង៤០%

ចំពោះផ្ទៃដែលអាចចៀរជ័រកៅស៊ូបានចំនួន ២៩០ ០១៣ហិកតា ដែលទទួលបានទិន្នផលជាមធ្យម ចំនួន១.២០តោនក្នុង១ហិកតា សរុបទិន្នផលទទួលបានចំនួន ៣៥ម៉ឺនតោន។

សូមជម្រាបថាក្នុងការនាំចេញដែលមានទឹកប្រាក់ជាង៤៨០លានដុល្លារនេះរួមមាន៖ ការនាំចេញផលិតផលជ័រកៅស៊ូ សម្រេចបានទឹកប្រាក់៤៧៨ ៦៦០ ០០០ដុល្លារអាមេរិក និងនាំចេញដើមកៅស៊ូ មានទឹកប្រាក់ ១៦០ ០០០ដុល្លារអាមេរិក។

ដោយឡែកក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារ។ ខណៈជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហិបុរី និងម៉ាឡេស៊ី៕ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print