វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់ក្រុមហ៊ុន​ឱសថ​ចិន Sinopharm​ ត្រូវរដ្ឋាភិបាលឡាវ​ ​ចាក់​លើ​ក្រុមគ្រូពេទ្យនិង​បុគ្គលិក​សុខាភិបាល

ចែករំលែក៖

អន្តរជាតិ៖បើតាមការចុះផ្សាយរបស់កាសែត Vientiane Times​ បាននិយាយថារដ្ឋាភិបាលឡាវបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ របស់ក្រុមហ៊ុនឱសថចិន Sinopharm លើក្រុមគ្រូពេទ្យមួយចំនួន ដែលព្យាបាល និងថែទាំអ្នកជំងឺកូវីដ​-១៩។នេះបើតាមការអះអាងរបស់ រដ្ឋមន្ត្រីសុខាភិបាលឡាវ លោក Bounkong Syhavong នៅថ្ងៃទី៣១ ខែធ្នូ កន្លងទៅ

រដ្ឋមន្ត្រីសុខាភិបាលឡាវ លោក Bounkong Syhavong បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឡាវបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ចំនួនពាន់ដូពីក្រុមហ៊ុនឱសថ Sinopharm លោករដ្ឋមន្ត្រី បន្ថែមថាវ៉ាក់សាំងខ្លះ ត្រូវបានចាក់លើក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដែលថែទាំអ្នកជំងឺកូវីដ​-១៩

លោក Bounkong បានបញ្ជាក់ទៀតថា៖«​ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ទទួលបានលទ្ធផលល្អ និងមិនមានផលប៉ះពាល់អវិជ្ជមាន បានលេចឡើងឡើយ​»​ ជាមួយគ្នានោះលោក បន្តថា៖ វ៉ាក់សាំងទាំងនោះ ត្រូវបានប្រើប្រាស់ក្នុងស្ថានការណ៍បន្ទាន់តែប៉ុណ្ណោះ និងដោយផ្អែកលើការស្ម័គ្រចិត្ត ការចាក់វ៉ាក់សាំងលើកដំបូង ធ្វើលើក្រុមគ្រូពេទ្យប្រមាណ ២០០នាក់

សូមជម្រាបថាមកទល់ពេលនេះ ប្រទេសឡាវ មិនទាន់អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងណាមួយជាផ្លូវការនៅឡើយទេ ទំនងជាចង់ការពារនិងបង្ការការរិះគន់ពីមជ្ឈដ្ឋានមួយចំនួន លោករដ្ឋមន្ត្រីសុខាភិបាល បានអះអាងថា វ៉ាក់សាំង Sinopharm ជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងផ្សេងទៀត ដែលកំពុងស្ថិតក្រោមកាត្រួតពិនិត្យរបស់អង្គការសុខភាពពិភពលោក (WHO)​ ទន្ទឹមនេះ លោក Bounkong បានបន្តថា ចិន ក៏បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm លើប្រជាជនខ្លួនជាច្រើនលាននាក់ផងដែរ

ជាក់ស្ដែងក្រុមហ៊ុន Sinopharm នាពេលថ្មីៗនេះបានអះអាងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពរហូតដល់ ៧៩,៣៤ ភាគរយ ក្នុងការប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុស ព្រោះវ៉ាក់សាំងប្រភេទនេះ ទាមទារឲ្យចាក់លើមនុស្សចំនួន ដូ និងអាចស្តុកទុកក្នុងសីតុណ្ណភាពពី ទៅអង្សាសេប៉ុណ្ណោះ

ក្រៅពីក្រុមហ៊ុន Sinopharm ឡាវ ក៏បានទទួលវ៉ាក់សាំងរបស់រុស្ស៊ី Sputnik V ចំនួន៥០០ដូផងដែរ លើសពីនេះ ឡាវ ត្រៀមទទួលវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ពីគម្រោង COVAX ស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ WHO ដែលអាចចាក់លើប្រជាជនឡាវ ,លាននាក់២០ភាគរយ នៃប្រជាជនសរុប

គួរបញ្ជាក់ថាគម្រោងនេះ អាចនឹងចាប់ផ្តើមនៅក្នុងខែមេសា ខាងមុននេះ ខណៈប្រមុខរដ្ឋាភិបាលឡាវ លោក ថងលួ ស៊ីសូលី កន្លងមកបានបញ្ជាឲ្យអាជ្ញាធរត្រៀមខ្លួនឲ្យរួចរាល់ ដើម្បីចាក់វ៉ាក់សាំងលើប្រជាជនរបស់ខ្លួន ម្យ៉ាងវិញទៀត រដ្ឋាភិបាលឡាវ ក៏បានត្រៀមថវិកាបម្រុងមួយចំនួន សម្រាប់ទិញវ៉ាក់សាំងដែរ

បច្ចុប្បន្នប្រទេសឡាវគិតត្រឹមថ្ងៃទី ខែមករាឆ្នាំ២០២១ នៅតែជាប្រទេស ដែលមានករណីឆ្លងសរុបតិចជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយមានចំនួន ៤១ករណី និងគ្មានករណីស្លាប់ ចំណែកអ្នកជាសះស្បើយមានចំនួន ៤០នាក់៕ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print