លោកត្រាំអាចរងការចោទប្រកាន់ពីបទដាក់គំនាបទៅលើថ្នាក់ក្រោមដើម្បីក្រឡាស់លទ្ធផលបោះឆ្នោត

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានដាក់គំនាបទៅលើមន្ត្រីក្នុងរដ្ឋ​ Georgia ដើម្បីប្រែក្រឡាស់លទ្ធផលបោះឆ្នោតរបស់លោកបៃឌិន ។ សកម្មភាពខាងលើរបស់លោកត្រាំគឺជាការបំពានច្បាប់ព្រហ្មទណ្ឌ។
តាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សាយថា ខ្សែអាត់សំឡេង​នូវការសន្ទនារបស់ប្រធានាធិបតី ត្រាំនិងលោកBrad Raffensperger​ លេខារដ្ឋ Georgia ស្តីពីការក្រឡាស់លទ្ធផលបោះឆ្នោត​ក្នុងរដ្ឋនេះ​។ រដ្ឋ​Georgia បានប្រកាសទទួលស្គាល់ថា លោកបៃឌិនជាអ្នកឈ្នះ។
ប្រធានាធិបតីដូណាល់ ត្រាំ​បានរិះគន់អគ្គលេខារដ្ឋ​Georgia តាមទូរស័ព្ទថា​«យើងបានឈ្នះនៅក្នុងរដ្ឋ​Georgia។ ពលរដ្ឋ​Georgia ខឹងសម្បាយ៉ាងខ្លាំង​ ពលរដ្ឋនៅទូទាំងប្រទេសខកចិត្ត ។ ខ្ញុំមិនខុសទេក្នុងការនិយាយថាអ្នកបានរៀបចំលទ្ធផលនៃការបោះឆ្នោត”។
ប្រធានាធិបតីត្រាំ​បានស្នើឲ្យលោក​Raffensperger ​ស្វែងរកសន្លឹកឆ្នោត​ឲ្យបាន11.780 សំឡេងបន្ថែមដើម្បី​ប្រែក្រឡាស់លទ្ធផលបោះឆ្នោត​ ។ លោកត្រាំបាននិយាយថា «ពិតជារៀងមិនយុត្តិធម៌នោះឡើយ ពេលប្លន់ជ័យជម្នះរបស់យើង តាមរូបភាពផ្សេងៗ​»។
ប្រធានាធិបតីដូណាល់ ត្រាំ​ ខឹងយ៉ាងខ្លាំងពីការបែកធ្លាយខ្សែអាត់សំឡេង​ហើយលោកក៏បានដាក់ពាក្យបណ្តឹងអភិបាលរដ្ឋ Georgia ដែលធ្វើឲ្យបែកធ្លាយការសន្ទនា​តាមទូរស័ព្ទកន្លងមក។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា​ លទ្ធផលបោះឆ្នោត ប្រធានាធិបតីអាមេរិក ពិតជាពិបាកក្នុងការកែប្រែ​ បើទោះបីលោកត្រាំ​មិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយដាក់គំនាបលើមន្ត្រីក្រោមឱវាទ​ធ្វើតាមអ្វីដែលលោកចង់បានគឺប្រែក្រឡាស់លទ្ធផល។ ប៉ុន្តែអ្វីគ្រប់យ៉ាងនឹងត្រូវបញ្ចប់នៅថ្ងៃទី​៦ខែមករាឆ្នាំ​២០២១ ពេលសភាបោះឆ្នោតអនុម័តជាលើកចុងក្រោយបំផុត៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print