ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានដាក់គំនាបទៅលើមន្ត្រីក្នុងរដ្ឋ Georgia ដើម្បីប្រែក្រឡាស់លទ្ធផលបោះឆ្នោតរបស់លោកបៃឌិន ។ សកម្មភាពខាងលើរបស់លោកត្រាំគឺជាការបំពានច្បាប់ព្រហ្មទណ្ឌ។
តាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សាយថា ខ្សែអាត់សំឡេងនូវការសន្ទនារបស់ប្រធានាធិបតី ត្រាំនិងលោកBrad Raffensperger លេខារដ្ឋ Georgia ស្តីពីការក្រឡាស់លទ្ធផលបោះឆ្នោតក្នុងរដ្ឋនេះ។ រដ្ឋGeorgia បានប្រកាសទទួលស្គាល់ថា លោកបៃឌិនជាអ្នកឈ្នះ។
ប្រធានាធិបតីដូណាល់ ត្រាំបានរិះគន់អគ្គលេខារដ្ឋGeorgia តាមទូរស័ព្ទថា«យើងបានឈ្នះនៅក្នុងរដ្ឋGeorgia។ ពលរដ្ឋGeorgia ខឹងសម្បាយ៉ាងខ្លាំង ពលរដ្ឋនៅទូទាំងប្រទេសខកចិត្ត ។ ខ្ញុំមិនខុសទេក្នុងការនិយាយថាអ្នកបានរៀបចំលទ្ធផលនៃការបោះឆ្នោត”។
ប្រធានាធិបតីត្រាំបានស្នើឲ្យលោកRaffensperger ស្វែងរកសន្លឹកឆ្នោតឲ្យបាន11.780 សំឡេងបន្ថែមដើម្បីប្រែក្រឡាស់លទ្ធផលបោះឆ្នោត ។ លោកត្រាំបាននិយាយថា «ពិតជារៀងមិនយុត្តិធម៌នោះឡើយ ពេលប្លន់ជ័យជម្នះរបស់យើង តាមរូបភាពផ្សេងៗ»។
ប្រធានាធិបតីដូណាល់ ត្រាំ ខឹងយ៉ាងខ្លាំងពីការបែកធ្លាយខ្សែអាត់សំឡេងហើយលោកក៏បានដាក់ពាក្យបណ្តឹងអភិបាលរដ្ឋ Georgia ដែលធ្វើឲ្យបែកធ្លាយការសន្ទនាតាមទូរស័ព្ទកន្លងមក។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា លទ្ធផលបោះឆ្នោត ប្រធានាធិបតីអាមេរិក ពិតជាពិបាកក្នុងការកែប្រែ បើទោះបីលោកត្រាំមិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយដាក់គំនាបលើមន្ត្រីក្រោមឱវាទធ្វើតាមអ្វីដែលលោកចង់បានគឺប្រែក្រឡាស់លទ្ធផល។ ប៉ុន្តែអ្វីគ្រប់យ៉ាងនឹងត្រូវបញ្ចប់នៅថ្ងៃទី៦ខែមករាឆ្នាំ២០២១ ពេលសភាបោះឆ្នោតអនុម័តជាលើកចុងក្រោយបំផុត៕