ភ្នំពេញ,រហូតដល់ម៉ោង៨និង៣០ ព្រឹក ថ្ងៃទី ៥ មករា ២០២១ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ទេ និងមិនមានជាសះស្បេីយដែរ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣៨២នាក់ដដែល ចំនួនសំរាកពេទ្យ២០នាក់ ដដែលនិងចំនួនជាសះស្បេីយសរុបចំនួន៣៦២នាក់ ដដែល និង ស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 341480 ស្មេីនឹង 20326 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ, សុខ ខេមរា