រហូតដល់ម៉ោង៨និង៣០ ព្រឹក​ថ្ងៃទី ៥ មករា​ ២០២១​ យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ទេ​

ចែករំលែក៖

ភ្នំពេញ,រហូតដល់ម៉ោង៨និង៣០ ព្រឹក​ ថ្ងៃទី ៥ មករា​ ២០២១​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ទេ​ និង​មិនមានជាសះស្បេីយ​ដែរ  ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣៨២នាក់ដដែល​  ចំនួនសំរាកពេទ្យ​២០នាក់ ដដែល​និងចំនួនជាសះស្បេីយសរុបចំនួន៣៦២នាក់ ដដែល​​​​​​​​​​​​​ ​ និង ស្លាប់គ្មាន​ ។ 

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ 

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ 

យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 341480  ស្មេីនឹង​ 20326  ក្នុង១លាន នាក់

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print