ខេត្តកណ្ដាល៖ មានអំពើឃាតកម្មដ៏សហាវព្រៃផ្សៃមួយបានកើតឡើងនៅមុននេះបន្តិច នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ដោយឃាតកបានចាក់សម្លាប់នារីវ័យក្មេងអាយុ១៦ឆ្នាំម្នាក់ស្លាប់នៅក្នុងថ្លុកឈាម ស្ថិតនៅក្នុងភូមិ-សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
គេពុំទាន់បានដឹងអំពីមូលហេតុនៃអំពើឃាតកម្មនេះនៅឡើយទេ ខណៈដែលសមត្ថកិច្ចកំពុងចុះទៅកាន់កន្លែងកើតហេតុ និងពិនិត្យធ្វើកោសល្យវិច័យទៅលើសាកសព ដែលបានស្លាប់ដោយស្នាមកាំបិតយ៉ាងតិច៦កន្លែង ។ បើតាមប្រភពក្រៅផ្លូវការនៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីឃាតកម្មនេះអាចកើតឡើងដោយសារភ្លើងប្រចណ្ឌ ប៉ុន្តែគេពុំទាន់ឃាត់ខ្លួនជនដៃដល់បាននៅឡើយទេ ដើម្បីដឹងពីការណ៍ពិត។
ចំពោះព័ត៌មានលម្អិតអង្គភាពនគរដ្រេហ្គន នឹងធ្វើការផ្សាយបន្តនៅពេលក្រោយ៕
ដោយ, ស្អាងជ័យ
...