ក្រសួងអប់រំ ជូនដំណឹង ពីការ​ប្រឡង​ជ្រើសរើស​គ្រូ​បង្រៀន​ទៅ​ចូលរួម​កម្មវិធី Teacher Training Students នៅ​ប្រទេស​ជប៉ុន សម្រាប់​ឆ្នាំ​២០២១

ចែករំលែក៖

ភ្នំពេញ, បើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអង្គភាព នគរដ្រេហ្គន ទទួលបាននៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, គឺមានការជូនដំណឹងការប្រឡងជ្រើសរើសគ្រូបង្រៀនទៅ​ចូលរួម​កម្មវិធី Teacher Training Students នៅ​ប្រទេស​ជប៉ុន សម្រាប់​ឆ្នាំ​២០២១ ។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា, សម្រាប់ឆ្នាំ២០២១ នេះ ក្រោម​កម្មវិធី​អាហារូបករណ៍​ Teacher Training Students ក្រសួង​អប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​ប្រទេស​ជប៉ុន នឹង​ផ្ដល់​អាហារូបករណ៍​មួយ​ចំនួន​ដល់​គ្រូ​បង្រៀន​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​​សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​អប់រំ​នៅ​ប្រទេស​ជប៉ុន ចាប់​ពី​ខែ​តុលា ឆ្នាំ​២០២១ ដល់​ខែ​មីនា ឆ្នាំ​២០២៣។ 

– ទាញ​យក​ពាក្យ៖ http://bit.ly/390gmCb

– ផុត​កំណត់​ទទួល​ពាក្យ៖ ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២១ វេលាម៉ោង៤រសៀល

កាល​បរិច្ឆេទ​ប្រឡង៖ ថ្ងៃ​ទី​២៥-២៦ ខែ​មករា ឆ្នាំ​២០២១ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print