ប្រធានាធិបតីពូទីនស្នើចេញ “ លិខិតឆ្លងដែនវ៉ាក់សាំង” ជូនប្រជាពលរដ្ឋ

ចែករំលែក៖

រដ្ឋាភិបាលរុស្ស៊ី​ បានស្នើផ្តល់“ លិខិតឆ្លងដែនវ៉ាក់សាំង” ជូនពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩​រួចរាល់ ដែលជាសកម្មភាព​ទប់ស្កាត់ការឆ្លង​ ក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស។
បណ្តាញទូរទស្សន៍ RT បានផ្សាយថា ប្រធានាធិបតី ពូទីន​បានស្នើដល់មន្ត្រី ទទួលខុសត្រូវ ផ្តល់លិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដល់ពលរដ្ឋរូបណាដែលបានចាក់រួចរាល់​ ក្នុងគោលដៅ​ធ្វើដំណើរចេញពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសផ្សេងទៀតជុំវិញពិភពលោក​។
នាយករដ្ឋមន្ត្រីរុស្ស៊ី​លោក Mikhail Mishustin ទទួលភារកិច្ចក្នុងការអនុវត្តសំណើរខាងលើរបស់ប្រធានាធិបតី​ពូទីន ។ កាតផ្តល់លិខិតបញ្ជាក់ពីការប្រើប្រាស់វ៉ាក់សាំង​នឹងធ្វើឡើងនៅថ្ងៃទី​២០ ខែមករាឆ្នាំ​២០២១។
សមាគមន៍អាកាសចរណ៍ អន្តរជាតិ​ ដំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន​២៩០ ក្រុមហ៊ុននៅលើពិភពលោក បានគាំទ្រដល់ គំនិតផ្ដល់«លិខិតឆ្លងដែនវ៉ាក់សាំង»ជូនពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងរួចរាល់ ​ដែលអាចធ្វើដំណើរទៅក្រៅប្រទេសបាន ដោយមិនបារម្ភពីការឆ្លងកូវីដ​១៩​។ នៅពេលដែលពលរដ្ឋមាន«លិខិតឆ្លងដែនវ៉ាក់សាំង»គឺអាចធ្វើដំណើរតាម​យន្តហោះបាន។ ចំណែកអ្នកមិនទាន់ចាក់វ៉ាក់សាំង​នឹងមិនអាចធ្វើដំណើរបានឡើយ ។
នៅថ្ងៃទី​១១ខែសីហាឆ្នាំ​២០២០​រុស្ស៊ី​បានអនុម័ត​ចាក់វ៉ាក់សាំងដំបូងគេបង្អស់លើពិភពលោក​។ គិតមកទល់ពេលនេះមានពលរដ្ឋរុស្ស៊ី៨សែននាក់ហើយបានចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​១៩​។​ នៅពេលនេះរុស្ស៊ីបានបង្កើនការចាក់វ៉ាក់សាំង​ ជូនពលរដ្ឋដោយ​បង្កើតទីតាំងចាក់វ៉ាក់សាំង​ចំនួន​៧០កន្លែងនៅទូទាំងប្រទេស​៕ ដោយ៖ធីរីណា

...

រូបភាព៖TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print