បុរស៣នាក់ នៅឯខេត្តកំពង់ស្ពឺ មិនដែរចូលរៀនផង ស្រាប់តែបន្លំ ធ្វើសញ្ញាបត្រ​វេជ្ជបណ្ឌិតក្លែង​ក្លាយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរស៣នាក់ នៅឯខេត្តកំពង់ស្ពឺ មិនដែរចូលរៀនផង ស្រាប់តែបន្លំ ធ្វើសញ្ញាបត្រវេជ្ជបណ្ឌិតក្លែងក្លាយត្រូវបានប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានសរសេរលិខិត ជម្រាបប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ស្ពឺ ឲ្យចាត់វិធានការចំពោះការប្រើសញ្ញាបត្រវេជ្ជបណ្ឌិតក្លែងក្លាយ

បេីតាមប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានឲ្យដឹងថាចំពោះករណីក្លែងបន្លំសញ្ញាបត្រវេជ្ជបណ្ឌិតនេះខាងជំនាញបានណែនាំដល់ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពង់ស្ពឺ ចាត់វិធានការ ចំណុច រួមមាន៖ .ដកហូតសញ្ញាបត្រដើមរបស់លោក សាយ សុវណ្ណ ម៉ក់សុជា និងខា វ៉េងហួត  .ធ្វើលិខិតជូនមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌស្តីពី ការក្លែងបន្លំឯសារ .ជូនដំណឹងទៅគណៈគិលាននុបដ្ឋាក និងគណៈវិជ្ជាជីវៈសុខាភិបាលដទៃទៀតដែរ បើមានការចាំបាច់ ដោយពួកគាត់ភាគច្រើនជាគិលានុបដ្ឋាក ហើយរមែងបានចុះបញ្ជីជាមួយគណៈគិលានុបដ្ឋាក .ក្រោយមានវិធានការទាំងអស់ហើយ សូមលោកប្រធាន រៀបចំឲ្យមានរបាយការណ៍ត្រឡប់មកថ្នាក់ជាតិវិញ ដើម្បីគណៈគ្រូពេទ្យជាតិ រៀបចំផ្សព្វផ្សាយក្នុងគេហទំព័រ និង Facebook Page របស់គណៈគ្រូពេទ្យជាតិ

ដោយឡែកវិធានការខាងលើនេះ ត្រូវបានធ្វើឡើង ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានស្នើសុំការផ្ទៀងផ្ទាត់ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

គួរបញ្ជាក់ថាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចេញលិខិតបញ្ជាក់ថា សញ្ញាបត្រវេជ្ជបណ្ឌិតរបស់អ្នកទាំង ៣នេះ ពុំមែនជាសញ្ញាបត្រ ដែលចេញដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនោះទេ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print