ម៉ូតូមិនចាំម៉ាកបុកម៉ូតូស្គូពីបណ្តាលឱ្យអ្នកបើកម៉ូតូស្គូពីរបួសធ្ងន់ហេីយអ្នកបើកម៉ូតូបង្កហេតុគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូហេីយត្រូវម៉ូតូមួយគ្រឿងទៀតបេីកបុកពីក្រោយរួចហេីយគេចខ្លួនបាត់ស្រមោល។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់​ ថ្ងៃទី៨​ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចខាងក្រោយមន្ទីរពេទ្យរុស្ស៊ី​ តាមបណ្តោយផ្លូវលេខ៤៣០​ កែងផ្លូវលេខ១៩៩​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកស្គូពី​ ពណ៌ស​លាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ1AV-6537 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣០​ ក្នុងទិសដៅពីជេីងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុមានបំណងបត់ស្តាំទៅលិចប៉ុន្តែភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះគ្នា២នាក់ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនបានមកបុកពេញទំហឹងបណ្តាលឲ្យដួលទាំងអស់គ្នា​និងធ្វេីឲ្យភាគីខាងម៉ូតូស្គូពីរងរបួសធ្ងន់​ ចំណែកភាគីខាងម៉ូតូបង្កហេតុរបួសស្រាលហេីយលេីកម៉ូតូជិះទៅបាត់ទៅ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក៕ដោយ​៖សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print