ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូហេីយត្រូវម៉ូតូមួយគ្រឿងទៀតបេីកបុកពីក្រោយរួចហេីយគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅចំណុចខាងក្រោយមន្ទីរពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវលេខ៤៣០ កែងផ្លូវលេខ១៩៩ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកស្គូពី ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1AV-6537 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣០ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុមានបំណងបត់ស្តាំទៅលិចប៉ុន្តែភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះគ្នា២នាក់ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនបានមកបុកពេញទំហឹងបណ្តាលឲ្យដួលទាំងអស់គ្នានិងធ្វេីឲ្យភាគីខាងម៉ូតូស្គូពីរងរបួសធ្ងន់ ចំណែកភាគីខាងម៉ូតូបង្កហេតុរបួសស្រាលហេីយលេីកម៉ូតូជិះទៅបាត់ទៅ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក៕ដោយ៖សុខាសែនជ័យ