សម្ដេចតេជោ ហ៊ុន សែន : ពេញមួយសប្តាហ៍ទើបជីតាបានមកលេងជាមួយចៅស្រីទី២២

ចែករំលែក៖

ភ្នំពេញ, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដោយសារតែភារកិច្ច ដឹកនាំប្រទេសជាតិ គិតអំពីសុខទុក្ខប្រជាពលរដ្ឋ សម្ដេចស្ទើរតែគ្មានពេលវេលា សម្រាប់ជួបជុំក្រុមគ្រួសារ ក្នុងនោះសូម្បីតែចៅទី២២ ទើបប្រសូត្រថ្មីៗនេះ សម្ដេចទើបនឹងបានជួបនៅថ្ងៃនេះ។ 

សម្ដេចតេជោ បានថ្លែងយ៉ាងដូច្នេះថា, ពេញមួយសប្តាហ៍ទើបជីតាបានមកលេងជាមួយចៅស្រីទី២២។

សម្ដេចបានមានប្រសាសន៍លើកឡើងទៀតថា, ចៅស្រីទី២១ក៏ដូចគ្នាដែរមិនបានបីចៅ ចេញពីបន្ទប់សម្រាល មិនបានបីចៅ ចេញពីពេទ្យមកផ្ទះនិងមិនបានបីចៅ ចេញយកពន្លឺព្រះអាទិត្យពេលគម្រប់មួយខែ។

សម្ដេចបានរំឮកថា, កូវីដ១៩វាបានបំផ្លាញនូវទំនៀមទម្លាប់ដែលបន្សល់ទុកពីដូនតាអស់ហើយដែលសូម្បីតែជួបចៅក៏ត្រូវពាក់ម៉ាស់ផងដែរដើម្បីការពារសុខភាពចៅ។យើងត្រូវរៀនរស់នៅជាមួយនឹងរបៀបរបបថ្មីដើម្បីសេចក្តីសុខទាំងអស់គ្នា។

មានរូបភាពដែលមកលេងម៉ាលីយ៉ាកាលពី៧ខែមុននិងរូបភាពមកលេងជាមួយម៉ានីសានាថ្ងៃនេះព្រមទាំងចៅៗជាង១០នាក់មកលេងជាមួយ៕

ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print