កងការពារព្រំដែនលេខ៥០១ បន្តសកម្មភាពដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន និងពិនិត្យមើលពលករឆ្លងដែនពីប្រទេសថៃ

ចែករំលែក៖

 ខេត្តកោះកុង៖ អង្គភាពកងការពារព្រំដែនលេខ៥០១ ក្រោមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ឯក ចាន់ ប៊ុនឌី មេបញ្ជាការកងការពារព្រំដែនលេខ៥០១ បានចាត់តាំងកម្លាំង ចេញសកម្មភាពល្បាតព្រំដែនចាប់ពីអូររំដេង ព្រំប្រទល់ ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដល់ភ្នំធំ ព្រំប្រទល់ ស្រុកសំឡូត ខេត្តបាត់ដំបង និងកម្លាំងមួយចំនួនទៀត សហការជាមួយកម្លាំងវរសេនាតូចនគរបាលលេខ៨២៥ ធ្វើការល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ។ ដោយឡែកកម្លាំងមួយចំនួនទៀត ត្រៀមត្រួតពិនិត្យពលករឆ្លងដែនពីប្រទេសថៃ។

រីឯការងារកសាងអង្គភាព ទីបញ្ជាការកងការពារព្រំដែន បានចាត់តាំងកម្លាំងចំនួន២៥នាក់ ជួសជុលដំបូលផ្ទះស្នាក់ រៀបចំកន្លែងសម្រាប់លេងកីឡា ១កន្លែង កសាងប៉ារ៉ាសកុងត្រូល ១កន្លែង៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print