ខេត្តប៉ៃលិន, លោកឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានចាត់តាំងកម្លាំង ១២នាក់ចេញសកម្មភាពល្បាតព្រំដែនចាប់ពីបង្គោលសីមាលេខ ៦៥ ដល់បង្គោលសីមាលេខ៦៨ និងសហការជាមួយកម្លាំងវរសេនាតូចនគរបាលលេខ៨២១ ធ្វើការល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ កម្លាំងមួយចំនួនត្រៀមតាមគោលដៅ ត្រួតពិនិត្យពលករឆ្លងដែនពីប្រទេសថៃ ទៀតផង។ ជាងនេះទៅទៀត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដឹកនាំ មេបញ្ជាការរង នាយសេធិការ នាយសេនាធិការរង នាយការិយាល័យ ផ្នែក ចុះចែកអំណោយជូន នាយទាហាន នាយទាហានរង និង ពលទាហាន ដែលឈរជើងនៅតាមអង្គភាព តំបន់គោលដៅ និង ចំណុចឈរជើង ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ។ អំណោយរួមមាន មី ត្រីខ ភេសជ្ជៈ និងថវិកាម្នាក់ៗ ៥០,០០០រៀល៕
...
ដោយ, សិលា