ប្រធានាធិបតីជាប់ឆ្នោតថ្មី ចូ បៃឌិន បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ លើកទីមួយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០។ មកទល់ពេលនេះគឺមានរយៈពេល ៣សប្តាហ៍ហើយ ដល់ពេលត្រូវចាក់លើកទីពីរ ។
សារព័ត៌មាន AFP បានផ្សាយថា ដល់ពេលដែលលោកបៃឌិន ត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ជាលើកទីពីរ ។ ការចាក់លើកទីមួយរបស់លោកបៃឌិនធ្វើឡើងនៅ មន្ទីរពេទ្យChristiana ក្នុងរដ្ឋDelaware ។ លោកបៃឌិនបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ មានប្រសិទ្ធភាពនិងសុវត្ថិភាព ហើយការចាក់វ៉ាក់សាំងគឺជាការចាំបាច់បំផុតដើម្បីយកឈ្នះកូវីដ-១៩។
គិតមកដល់ថ្ងៃទី១១ខែមករា អាមេរិក មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ២៣លាននាក់ និងស្លាប់ 383.000 ស្លាប់។ មកទល់ពេលនេះអាមេរិកទើបតែចាក់វ៉ាក់សាំងបានតែ ៦,៧លាននាក់ គឺតិចជាងពីការគ្រោងទុកថានៅចុងឆ្នាំ២០២០ នឹងចាក់ជូនពលរដ្ឋយ៉ាងតិច២០លាននាក់ ។
នៅថ្ងៃទី១០ខែមករា អាមេរិកចាប់ផ្តើមចាក់វ៉ាក់សាំងលើកទីពីរ ដល់កម្លាំងជួរមុខក្នុងសង្គ្រាមប្រឆាំងកូវីដ -១៩ ក្រោយគ្រប់៣សប្តាហ៍ ដែលបានចាក់លើកទីមួយ។ ក្រោយការចាក់លើកទីពីរ វ៉ាក់សាំងនឹងមានប្រសិទ្ធភាពដល់ទៅ ៩៥ភាគរយ៕
រូបថត៖AFP/Getty