លោកបៃឌិន ចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ លើកទីពីរ​​

ចែករំលែក៖

ប្រធានាធិបតីជាប់ឆ្នោតថ្មី ចូ បៃឌិន បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ លើកទីមួយនៅថ្ងៃទី ​២១ ខែធ្នូ ឆ្នាំ​២០២០​។ មកទល់ពេលនេះគឺមានរយៈពេល ៣សប្តាហ៍ហើយ ដល់ពេលត្រូវចាក់លើកទីពីរ ។
សារព័ត៌មាន AFP បានផ្សាយថា ដល់ពេលដែលលោកបៃឌិន ត្រូវចាក់វ៉ាក់សាំងកូវីដ​-១៩ ជាលើកទី​ពីរ ​។ ការចាក់លើកទីមួយរបស់លោកបៃឌិនធ្វើឡើងនៅ មន្ទីរពេទ្យChristiana ​ក្នុងរដ្ឋ​Delaware ។ លោកបៃឌិនបញ្ជាក់ថា វ៉ាក់សាំងកូវីដ​-១៩ មានប្រសិទ្ធភាពនិងសុវត្ថិភាព ហើយការចាក់វ៉ាក់សាំងគឺជាការចាំបាច់បំផុតដើម្បីយកឈ្នះកូវីដ​-១៩​។
គិតមកដល់ថ្ងៃទី​១១ខែមករា អាមេរិក មានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ​២៣លាននាក់ ​និងស្លាប់​ 383.000 ស្លាប់​។ ​មកទល់ពេលនេះអាមេរិកទើបតែចាក់វ៉ាក់សាំងបានតែ​ ៦,៧លាននាក់ គឺតិចជាងពីការគ្រោងទុកថានៅចុងឆ្នាំ​២០២០ នឹងចាក់ជូនពលរដ្ឋយ៉ាងតិច​២០លាននាក់ ។
នៅថ្ងៃទី​១០ខែមករា អាមេរិកចាប់ផ្តើមចាក់វ៉ាក់សាំងលើកទីពីរ ដល់កម្លាំងជួរមុខ​ក្នុងសង្គ្រាមប្រឆាំងកូវីដ -១៩ ក្រោយគ្រប់​៣សប្តាហ៍​ ដែលបានចាក់លើកទីមួយ។ ក្រោយការចាក់លើកទីពីរ វ៉ាក់សាំង​នឹងមានប្រសិទ្ធភាពដល់ទៅ ៩៥ភាគរយ៕

...

រូបថត៖AFP/Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print