ភ្នំពេញ៖លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភរថយន្តប្រភេទដឹកជញ្ជូន ២,៥តោន ចំនួន០២គ្រឿង ជូនដល់អង្គភាពទ័ពដើម្បីប្រើប្រាស់បម្រើការងារដឹកជញ្ជូនដល់អង្គភាព ក្នុងនោះ ឧបត្ថម្ភារថយន្ត ម៉ាកHYUNDIA ២,៥តោន ចំនួន០១គ្រឿង ទៅដល់ការិយាល័យទី៤ កងទ័ពជើងគោគ និង០១គ្រឿងទៀត HYUNDIA ២,៥តោន ត្រូវប្រគល់ជូនទៅ មជ្ឈមណ្ឌលហ្វឹកហ្វឺនជួសជុលបញ្ជូនសារក្រសួងការពារជាតិ
ពិធីប្រគល់ទទួល ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
នៅអង្គភាពសាមីទាំងពីរ ដែលមានការចូលរួមដោយ ឧត្តមសេនីយ៍ទោ ជ វណ្ណរិទ្ធ នាយសេនាធិការរងកងទ័ពជើងគោក នាយការិយាល័យទី៤ កងទ័ពជើងគោក និងឧត្តមសេនីយ៍ទោ អៀង លីសក្តិ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនជួសជុលបញ្ជូនសារក្រសួងការពារជាតិ៕
ដោយ, សិលា
...