វៀតណាម​ ​នឹង​កំណត់​ចំនួន​ជើងហោះហើរ​ចូលក្នុង​ប្រទេសខ្លួន​ចាប់ពីពេលនេះ​ទៅ រហូតដល់​ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំ

ចែករំលែក៖

អន្តរជាតិ៖បើតាមការប្រកាសរបស់នាយរដ្ឋមន្ត្រីវៀតណាមលោក ង្វៀន ស៊ួហ្វុ នៅថ្ងៃទី១០ ខែមករាថ្មីៗនេះថា ដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ​-១៩អាជ្ញាធរវៀតណាម​ ​នឹងកំណត់ចំនួនជើងហោះហើរចូលក្នុងប្រទេសចាប់ពីពេលនេះទៅ រហូតដល់ក្រោយថ្ងៃបុណ្យចូលឆ្នាំនៅពាក់កណ្តាលខែកុម្ភៈ

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួហ្វុ បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ករណីឆ្លង និងនាំចូលពីបរទេស ក៏ប្រកាសកំណត់ជើងហោះហើរចូលប្រទេសចាប់ពីពេលដល់នេះដល់ក្រោយបុណ្យចូលឆ្នាំតែម្ដងលោកនាយករដ្ឋមន្ត្រីវៀតណាម បន្តថា មានតែជើងហោះហើរដែលចាំបាច់ មួយចំនួនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងប្រទេសហើយត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ការបរទេស ការពារជាតិ និងសន្តិសុខសាធារណៈជាដើម

ជាក់ស្តែងស្របគ្នាជាមួយនឹងការរីករាលដាលនៃកូវីដ​-១៩ ថ្មីជុំវិញពិភពលោក ថ្ងៃឈប់សម្រាកដ៏សំខាន់ក៏ខិតជិតមកដល់ដែរនៅវៀតណាមប្រជាជនវៀតណាម នឹងអបអរពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្លួនពីថ្ងៃទី១០ ដល់ទី១៦ ខែកុម្ភៈ ពិធីនេះ អាចជារឿងឈឺក្បាលសម្រាប់វៀតណាមព្រោះប្រជាជននឹងជួបជុំគ្នាទូទាំងប្រទេស

សូមជម្រាបថា វៀតណាមបានផ្អាកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិជាបណ្តោះអាសន្នតាំងពីចុងខែមិនាមកម្ល៉េះ ប៉ុន្តែរដ្ឋាភិបាលហាណូយ ក៏នៅតែបន្តបើកជើងហោះហើរ ដើម្បីធ្វើមាតុភូមិនិវត្តន៍ប្រជាជនវៀតណាមដែលជាប់នៅប្រទេសដទៃទៀត លើសពីនេះវៀតណាម ក៏ទទួលជើងហោះហើរពិសេសសម្រាប់ជនបរទេសនិងវិនិយោគិនផ្សេងៗ តែអ្នកទាំងអស់នោះត្រូវតែធ្វើត្តាឡីស័ករយៈ ១៤ថ្ងៃ

បច្ចុប្បន្នប្រទេសវៀតណាមមានករណីឆ្លងសរុប១៥១៣ករណី និងស្លាប់៣៥នាក់ អស់រយៈពេល៣៨ថ្ងៃមកហើយ វៀតណាមមិនមានករណីឆ្លងក្នុងស្រុកឡើយ ក្រោយអាចគ្រប់គ្រងករណីឆ្លងដែលផ្ទុះនៅទីក្រុងដាណាមកនោះ

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី មករា ឆ្នាំ២០២១ អាជ្ញាធរវៀតណាមបានផ្អាកជើងហោះហើរបណ្តោះអាសន្នមកពីបណ្តាប្រទេសដែលឆ្លងវីរុសបង្កទៅជាកូវីដ​-១៩ បំប្លែងខ្លួនថ្មីដូចជាចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូងជាដើម អាស៊ាន បច្ចុប្បន្ន ទម្រង់ថ្មី ត្រូវបានរកឃើញនៅវៀតណាម ថៃ និងសិង្ហបុរីជាដើម៕ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print