វៀតណាម​ ​នឹង​កំណត់​ចំនួន​ជើងហោះហើរ​ចូលក្នុង​ប្រទេសខ្លួន​ចាប់ពីពេលនេះ​ទៅ រហូតដល់​ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំ

ចែករំលែក៖

អន្តរជាតិ៖​ បើតាម​ការប្រកាស​របស់នាយ​ក​រដ្ឋមន្ត្រីវៀតណាម​លោក ង្វៀន ស៊ួ​ន​ហ្វុ​ក នៅ​ថ្ងៃទី​១០ ខែមករា​ថ្មីៗនេះថា ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ អាជ្ញាធរវៀតណាម​ ​នឹង​កំណត់​ចំនួន​ជើងហោះហើរ​ចូលក្នុង​ប្រទេស​ចាប់ពីពេលនេះ​ទៅ រហូតដល់​ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំ​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ។

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាននិយាយថា នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក បានបញ្ជាក់ថា ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង និង​នាំចូល​ពី​បរទេស ក៏​ប្រកាស​កំណត់​ជើងហោះហើរ​ចូល​ប្រទេស​ចាប់ពី​ពេល​ដល់​នេះ​ដល់​ក្រោយ​បុណ្យចូលឆ្នាំ​តែម្ដង​។លោកនាយក​រដ្ឋមន្ត្រីវៀតណាម បន្តថា មានតែ​ជើងហោះហើរ​ដែល​ចាំបាច់ មួយចំនួន​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលមក​ក្នុងប្រទេសហើយ​ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ការបរទេស ការពារជាតិ និង​សន្តិសុខ​សាធារណៈ​ជាដើម​។

​ជាក់ស្តែងស្របគ្នា​ជាមួយនឹង​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ ថ្មី​ជុំវិញ​ពិភពលោក ថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់​ក៏​ខិតជិត​មកដល់​ដែរ​នៅ​វៀតណាម​។ប្រជាជន​វៀតណាម នឹង​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​របស់​ខ្លួន​ពីថ្ងៃ​ទី​១០ ដល់ទី​១៦ ខែកុម្ភៈ​។ ពិធី​នេះ អាចជា​រឿង​ឈឺក្បាល​សម្រាប់​វៀតណាមព្រោះ​ប្រជាជន​នឹង​ជួបជុំគ្នា​ទូទាំងប្រទេស​។​

សូមជម្រាបថា វៀតណាម ​បាន​ផ្អាក​ជើងហោះហើរ​ពាណិជ្ជកម្ម​អន្តរជាតិ​ជា​បណ្តោះអាសន្ន​តាំងពី​ចុងខែ​មិនា​មកម្ល៉េះ​។ ប៉ុន្តែ​រដ្ឋាភិបាល​ហាណូយ ក៏​នៅតែ​បន្ត​បើក​ជើងហោះហើរ ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ប្រជាជន​វៀតណាម​ដែលជា​ប់​នៅ​ប្រទេស​ដទៃទៀត​។ លើសពីនេះវៀតណាម ក៏​ទទួល​ជើងហោះហើរ​ពិសេស​សម្រាប់​ជនបរទេស​និង​វិនិយោគិន​ផ្សេងៗ តែ​អ្នក​ទាំងអស់នោះ​ត្រូវតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈ ១៤​ថ្ងៃ​។

បច្ចុប្បន្នប្រទេសវៀតណាម ​មាន​ករណី​ឆ្លង​សរុប​១៥១៣​ករណី និង​ស្លាប់​៣៥​នាក់​។ អស់​រយៈពេល​៣៨​ថ្ងៃ​មកហើយ វៀតណាម​មិនមាន​ករណី​ឆ្លង​ក្នុងស្រុក​ឡើយ ក្រោយ​អាច​គ្រប់គ្រង​ករណី​ឆ្លង​ដែល​ផ្ទុះ​នៅ​ទីក្រុង​ដា​ណា​ង​មក​នោះ​។

​គួរបញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី​៥ មករា ឆ្នាំ២០២១ អាជ្ញាធរវៀតណាម​ បាន​ផ្អាក​ជើងហោះហើរ​បណ្តោះអាសន្ន​មកពី​បណ្តា​ប្រទេស​ដែល​ឆ្លង​វីរុស​បង្ក​ទៅជា​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី​ដូចជា​ចក្រភព​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង​ជាដើម​។ អាស៊ាន បច្ចុប្បន្ន ទម្រង់​ថ្មី ត្រូវបាន​រកឃើញ​នៅ​វៀតណាម ថៃ និង​សិង្ហ​បុរី​ជាដើម​៕ដោយ៖ស​ តារា

...

​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print