អាជ្ញាធរក្រុងបាត់ដំបង ដុតកម្ទេចចោលទំនិញខូចគុណភាពជិត២តោន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ទំនិញខូចគុណភាព​ ​ផុត​កាលបរិច្ឆេទប្រើប្រាស់ជិត២តោនត្រូវបានអាជ្ញាធរខេត្តបាត់ដំបងប្រមូលយកទៅដុតកម្ទេចចោល ក្រោយពីសមត្ថកិច្ចជំនាញបង្រ្កាបបាននាពេលកន្លងមក។

ការដុតកម្ទេចចោលទំនិញខូចគុណភាពនេះប្រព្រឹត្តទៅនៅថ្ងៃទី​១៣ ​ខែមករា  ឆ្នាំ២០២១ នៅទីលានចាក់សំរាមខេត្តបាត់ដំបងដែលមានចំនួនទាំងអស់១៨១០​គីឡូក្រាម​ ក្នុងនោះ​រួមមាន ​ភេសជ្ជៈ​ ស្រា​ អាហារ​ងៀត​, ​នំ​កញ្ចប់​,​និង​អាហារ​កំប៉ុង​ មួយចំនួន ដែលទំនិញទាំងនេះសមត្ថកិច្ចជំនាញដកហូត​ពី​អាជីវករ​នៅ​តាម​បណ្ដា​ទីផ្សារ​នានា​ ជុំវិញ​ខេត្ត នាអំឡុង​ឆ្នាំ​២០២០​កន្លងមក​។

លោក​ ផេង​ សិទ្ធី​ អភិបាលក្រុង​បាត់ដំបង ​បា​ន​បញ្ជាក់ថា​ ទំនិញ​ខូចគុណភាព​ទាំងនេះ ​វា​អាច​បង្ក​ផលប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូ​ទៅ ​ពីមួយថ្ងៃ​ទៅ​ថ្ងៃ ​បើសិនជា​​អាជីវករ​ទាំង​អស់​មិន​​លះបង់​នូវ​គំនិត​កេង​ប្រវ័ញ្ច ​លោភលន់​​​ ហើយនៅតែយកទំនិញទាំងនេះមកលក់ឲ្យអតិថិជន។​

លោក​អភិបាលក្រុងក៏បានសំណូមពរ​​ដ​ល់​អាជីវករ​ត្រូវ​ងាក​មក​ចូលរួម​ជាមួយ​មន្ត្រី​ជំនាញ​ និង​មាន​ភាពស្មោះ​ត្រង់​ចំពោះ​អតិថិជន​ រប​ស់​ខ្លួន​ ដោយ​កុំ​ដាក់តាំង​លក់​នូវ​ផលិតផល​ដែល​ខូចគុណភាព​តទៅទៀត​។​​ចំណែក​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ ក៏​ទាម​ទា​ឲ្យ​យកចិត្តទុកដាក់​ និង​ចេះ​ពិនិត្យ​មើល​កាលបរិច្ឆេទ​ទំនិញ​នីមួយៗ​ ឱ្យបានត្រឹមត្រូវ​ មុននឹងទិញយកទៅប្រើប្រាស់ដើម្បី​ជៀសវាង​​ប៉ះពាល់ដល់​សុខភាព​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ផងដែរ ​៕

  

...

ដោយ៖ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print