អ្នកជំនាញអង្គការ WHO ទៅកាន់វូហាន ស្រាវជ្រាវពីប្រភពកូវិដ-១៩

ចែករំលែក៖

ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក WHO បានទៅដល់ទីក្រុងវូហាន ប្រទេសចិន ដើម្បីធ្វើការស្រាវជ្រាវពីប្រភពកូវិីដ-១៩ ក្នុងរយៈពេល១សប្រាហ៍។តាមសារព័ត៌មានរ៉យទ័រក្រុមអ្នកជំនាញរបស់ WHO បានទៅដល់វូហាននៅព្រឹកថ្ងៃទី១៤ខែមករាក្រោយពន្យារពេលជាច្រើនលើកកន្លងមក។
បណ្តាញទូរទស្សន៍ CGTN បានផ្សាយថា យន្តហោះដឹកក្រុមជំនាញរបស់WHO ដឹកក្រុមអ្នកឯកទេស ចេញពីសិង្ហបុរីចុះចតនៅវូហានដោយសុវត្ថិភាព។ ក្រុមអ្នកជំនាញនឹងស្នាក់នៅទីនោះរយៈពេល១សប្តាហ៍។ ក្រុមអ្នកជំនាញមានគ្នា១០នាក់នឹងត្រូវធ្វើចត្តាឡីស័ក២សប្តាហ៍នៅទីក្រុងវូហានតាមច្បាប់ មុនពេលបើកការស្រាវជ្រាវ។
ប្រធានក្រុមស្រាវជ្រាវលោក Peter Ben Embarek បានឲ្យដឹងថា ក្រុមការងាររបស់លោកនឹងធ្វើចត្តាឡីស័កនៅសណ្ឋាគារ ក្រោយមកនឹងជួបជាមួយក្រុម ជំនាញរបស់ចិនដើម្បីធ្វើការស្រាវជ្រាវ។
លោក Peter Ben Embarekបានលើកឡើងថា «ខ្ញុំគិតថា យើងនឹងទទួលបានចម្លើយយ៉ាងច្បាស់ដើម្បីបញ្ជាក់ការណ៍ពិតពីប្រភពកូវីដ-១៩ »។ ក្រុមជំនាញរបស់អង្គការWHO ត្រូវបានពន្យារពេលជាង១ឆ្នាំដោយសារតែការឆ្លងរាលដាលកូវីដ-១៩កាន់តែខ្លាំង ។
វិរុសកូវីដ-១៩ បានផ្ទុះឡើងជាលើកដំបូងនៅទីក្រុងវូហាន កាលពីចុងឆ្នាំ២០១៩ ក្រោយមកក៏បានរាលដាលនៅទូទាំងពិភពលោក ។ មកទល់ពេលនេះមានពលរដ្ឋជិត២លាននាក់បានស្លាប់និងជាង៩០លាននាក់ឆ្លងវីរុសនេះ។
នៅក្នុងប្រទេសចិន មានពលរដ្ឋជាង ២០លាននាកនៅភាគខាងជើង កំពុងស្ថិតនៅក្នុងច្បាប់អាសន្ន បិទទីក្រុងទាំងមូល ក្រោយរកឃើញករណីឆ្លងថ្មីក្នុងសហគមន៍។ នៅថ្ងៃទី១៤ ខែមករា គណៈកម្មការសុខាភិបាលចិនបានប្រកាសថា បានរកឃើញកូវីដ-១៩ ចំនួន១៣៨នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល១ថ្ងៃ តាំងពីខែមីនាឆ្នាំ២០២០មកទល់ពេលនេះ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print