នាយករដ្ឋមន្ត្រី​ជប៉ុន ប្រកាស​ដាក់​ខេត្ត​ចំនួន ៧ បន្ថែមទៀត ក្នុងស្ថានភាព​អាសន្ន

ចែករំលែក៖

អន្តរជាតិ៖បើតាមការអះអាងពីលោក ស៊ូហ្កា យូស៊ីហ៊ីដេ នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី១៣ ខែមករា បានប្រកាសដាក់ខេត្តចំនួន បន្ថែមទៀត ក្នុងស្ថានភាពអាសន្នដើម្បីជាផ្នែកមួយនៃការទប់ស្កាត់ការរាតត្បាតរបស់កូវីដ​-១៩ នៅក្នុងប្រទេស។ ខណៈមកទល់ពេលនេះ ប្រទេសជប៉ុន បានដាក់ខេត្តចំនួន ១១ក្នុងស្ថានភាពអាសន្នហើយ។

នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែមករា ម្សិលមិញនេះលោក  ស៊ូហ្កា យូស៊ីហ៊ីដេ ប្រមុខរដ្ឋាភិបាលជប៉ុន បានលើកឡើងថា៖ «​វាមិនអាចប្រកែកបានឡើយថា កូវីដ​-១៩ បានឆ្លងទៅយុវជន ហើយអ្នកទាំងនោះ បានយកជំងឺ ទៅចម្លងជនងាយរងគ្រោះដោយមិនដឹងខ្លួន​»​ហើយដើម្បីបង្ការករណីឆ្លងកូវីដ​-១៩ ដែលកំពុងហក់ឡើងខ្លាំងនៅក្នុងប្រទេស រដ្ឋាភិបាលជប៉ុន បានសម្រេចដាក់ខេត្តចំនួន បន្ថែមទៀតទៅក្នុងស្ថានភាពអាសន្ន ចំណាត់ការនេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី១៤ ខែមករា រហូតដល់ថ្ងៃ ខែកុម្ភៈ ខាងមុខ

លោក  ស៊ូហ្កា បន្ថែមថា ការដាក់តំបន់ក្នុងស្ថានភាពអាសន្ន ប្រហែលជាវិធានការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាជន ប៉ុន្តែក៏ជាវិធានការដ៏សំខាន់ក្នុងការទប់ស្កាត់កូវីដ​-១៩ ដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Japan Times​

ខេត្តទាំងដែលជប៉ុន ដាក់ក្នុងស្ថានភាពអាសន្នលើកនេះ មានដូចជា  Osaka, Kyoto,  Hyogo,  Aichi, Gifu, Tochigi និង Fukuoka មកទល់ពេលនេះ ជប៉ុន បានដាក់ខេត្តចំនួន ១១ ហើយ ក្នុងចំណោមខេត្តក្រុងចំនួន៤៧ របស់ខ្លួន

សម្រាប់ករណីឆ្លងកូវីដ​-១៩ ប្រចាំថ្ងៃ ជប៉ុន នៅតែមានអត្រាឆ្លងកម្រិតខ្ពស់ ក្នុងថ្ងៃទី១៣ ខែមករា អាជ្ញាធរសុខាភិបាលជប៉ុន បានអះអាងថាជប៉ុនមានករណីឆ្លងចំនួន ៥១០៣ករណី និងអ្នកស្លាប់មានចំនួន ៥១នាក់ទៀត តួលេខសរុប ជប៉ុនបានរកឃើញកូវីដ​-១៩ ចំនួន ២៩៧៣១៥ករណី និងអ្នកស្លាប់មានចំនួន ៤១៤៥នាក់ ចំណែកអ្នកជាសះស្បើយមានចំនួន ២២៩០៧៣នាក់

ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានប្រកាសហាមឃាត់អ្នកជំនួញ មកពី ១១ ប្រទេស មិនឲ្យចូលមកក្នុងជប៉ុនផងដែរ ព្រោះកន្លងមក រដ្ឋាភិបាលជប៉ុន បានចេញបម្រាមមិនឲ្យអ្នកដំណើរបរទេស ដែលមិនរស់នៅជប៉ុន ចូលមកក្នុងប្រទេស។

គួរបញ្ជាក់ថាការសម្រេចដាក់តំបន់មួយចំនួនក្នុងស្ថានភាពអាសន្ននេះ ក៏ដើម្បីជួយសង្គ្រោះប្រព័ន្ធសុខាភិបាល ក៏ដូចជាមន្ទីរពេទ្យ ដែលកំពុងមានអ្នកជំងឺសម្រាកព្យាបាលជាច្រើននាក់ ទន្ទឹមនឹងនេះ រដ្ឋាភិបាល បានបង្កើនកន្លែងធ្វើតេស្តកូវីដ​-១៩ ហើយយកសណ្ឋាគារ ក៏ដូចជាមន្ទីរពេទ្យផ្សេងទៀត ទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ​-១៩ ខណៈមន្ទីរពេទ្យមួយចំនួន ក្នុងខេត្តនិងក្រុងស្ថិតក្រោមស្ថានភាពអាសន្ន បានផ្ទុកអ្នកជំងឺកូវីដ​-១៩ ចំនួន៧០ភាគរយទៅហើយ​​៕ដោយ៖សតារា

...

រូបភាព៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print