អាជ្ញាធរខេត្តកំពង់ចាម​ មិនអនុញ្ញាតឲ្យប្រជា​កសិករ​ចំនួន​ ៣៣​គ្រួសារ​ចង់បាន​ដី​បឹង​ យកមកគ្រប់គ្រង​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួននោះទេ

ចែករំលែក៖

ខេត្តកំពង់ចាម៖ បេីតាមការអះអាងពីលោក ផ​ន ផូ មេឃុំ​កោះ​រកា​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ បានឲ្យដឹងថា​ បន្ទាប់ពីប្រជា​កសិករ​ចំនួន​៣៣​គ្រួសារ រស់នៅ​ក្នុង​ឃុំ​កោះ​រកា បាន​នាំ​គ្នា​ស្នើ​សុំ​មក​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សុំ​ដី​បង្កបង្កើន​ផល​ដែល​មាន​ទំហំ​ប្រមាណ​៤​ទៅ​៥​ហិ​កតាស្ថិតនៅ​ទំនប់​តា​សេក ដើម្បី​យកមកគ្រប់គ្រង​ជា​កម្មសិទ្ធិ​ស្របច្បាប់​នោះ​។ ប៉ុន្តែតាម​រយៈ​ការ​ស្នើ​សុំ​នេះ​មិន​ទាន់​មាន​ចម្លើយ​ឆ្លើយ​តប​ភ្លាម​ៗ​ណាមួយ​នោះ​ទេ​ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​តែ​នាំ​គ្នា​ថែរក្សា​ដី​សាធារណៈ​របស់​រដ្ឋ​។

លោកមេឃុំ​កោះ​រកា បន្ត​ថា បន្ទាប់ពីលោករាយការណ៍ទៅថ្នាក់លេីរួច​ នៅថ្ងៃ​ទី​១៣ ខែមក​រាថ្មីៗនេះ​ លោក អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​កំពង់សៀម អញ្ជើញ​ចុះ​ពិនិត្យ​មើល​ទីតាំង​ដី​សាធារណៈ​របស់​រដ្ឋ​មួយ​កន្លែងក្នុង​តំបន់ «​ទំ​ទប់​តា​សេក​» ស្ថិត​នៅ​ភូមិ​តា​មាង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ដោយ​បានឃើញ​ពី​ស្ថានភាព​ជាក់ស្ដែង​ព្រមទាំង​បាន​ជួប​ជាមួយនឹង​ប្រជា​កសិករ​មួយ​ចំនួន​ផង​ដែរ​។

ជាមួយគ្នានោះ​ លោក ផ​ន ផូ ក៏បានបញ្ជាក់ពីដី​ដែល​ប្រជាពលរដ្ឋ​បង្ករ​បង្កើន​ផល អាស្រ័យ​ផល​គឺ​ក្នុង​ចន្លោះ​ពី​១០​ទៅ​២០ ឆ្នាំ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ ដី​ប្រជាពលរដ្ឋ​ខ្លះ​ជា​ប្រភេទ​ប្រឡាយ ក្រលុក លុះ​ពេល​ដែល​ទឹកទន្លេ​មេគង្គ ឡើង​មក​ជន់​លិច​ហូរ​កាត់​បាន​នាំ​ដីល្បាប់​មក​ចាក់​បំពេញ​ហើយ​ដី​ចេះ​តែ​ដុះ​បន្តបន្ទាប់​។ ប្រជាពលរដ្ឋ​ទាំង​៣៣​គ្រួសារ បាន​មើលឃើញ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​សំបួរមាស ដែល​មាន​ដី​នៅ​ជាប់​និង​ឃុំ​កោះ​រកា ត្រូវ​បាន​គេ​ចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ឱ្យ​ដោយសារ​តែ​មើលឃើញ​បែប​នេះ​ហើយ​ទើប​ពលរដ្ឋ​ទាំងនោះ​។

ដូច្នេះទេីបប្រជាពលរដ្ឋ​ បាន​នាំ​គ្នា​សរសេរ​លិខិតស្នើ​សុំ​មក​អាជ្ញាធរ​ស្រុក​រហូត​ដល់​២​ទៅ​៣​លើក មិនតែប៉ុណ្ណោះក៏បានស្នេីសុំទៅលោក អ៊ុ​នចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ ក្នុង​គោលបំណង​ដើម្បី ស្នើ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ភូមិបាល​ចុះ​វាស់វែង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ដូច​អ្នក​ដែល​នៅ​ក្នុង​សង្កាត់​សំបូ​រមាស​។

ជុំវិញបញ្ហានេះដែរ​ បើ​តាម​គំនិត​របស់​អាជ្ញាធរ​ឃុំ​គឺ​ចង់​ឲ្យ​ដី​ដែល​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​ទាំងនោះ​ទទួល​បាន​នូវ​កម្មសិទ្ធិ​ស្របច្បាប់ តែ​អាច​ប៉ះពាល់​ដល់​ដី​សាធារណៈ​របស់​រដ្ឋ ពេល​ទទួល​បាន​ដី​ហើយ​ពួក​គាត់​នាំ​គ្នា​ចាក់​ដី​ដែល​អាច​ធ្វើ​ឲ្យ​ស្ទះ​ចរន្តទឹក​នោះ​បង្ក​ឲ្យ​មាន​ផលវិបាក​លិចលង់​ដល់​ក្រុង​កំពង់ចាម នៅ​ផ្នែក​ណាមួយ​។​ ម្យ៉ាងវិញទៀត​ប្រសិនបេី​ពលរដ្ឋ​បរិច្ចាគ​ដី​ម្នាក់​១០​ទៅ​២០ %​ហើយ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ត្រឹមត្រូវ​នឹង​បង្វែរ​ចរន្តទឹក​នោះ​នឹង​អាច​ចៀស​ផុត​ពី​ការ​លិចលង់​ផងដែរ។

ដោយឡែកលោក​ អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ នាឱកាសនោះដែរ លោកក៏​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ សូម​បន្ត​រួម​គ្នា​ការពារ​ដីធ្លី​-​ត្រពាំង​-​បឹងបួរ ជា​កម្មសិទ្ធិ​របស់​រដ្ឋ ដែល​ថ្នាក់ដឹកនាំ​យើង​ជំនាន់​មុន​ៗ​បាន​រក្សា​ទុក​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ​ៗ​ដោយ​មិន​ឲ្យ​បាត់បង់​នោះ​ទេ​៕ដោយ៖សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print