ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនដោយពាក់ព័ន្ធក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្រោយពីឆែកឆេរនៅលើកខ្លួនពួកគេ ដោយរកឃើញ ថ្នាំញៀន និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។ ការឃាត់ខ្លួននេះធ្វើឡើងក្នុងប្រតិបត្តិការរបស់គណៈបញ្ជាការឯកភាពខណ្ឌដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង កាលពីវេលាម៉ោង ១៩ និង២០ នាទីយប់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតមុខសាលាមីគីវ៉េ ផ្លូវបេតុងលេខ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

បើតាមសម្ដីមន្ត្រីសមត្ថកិច្ចខណ្ឌដង្កោបានប្រាប់អោយដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបានខាងលើមានឈ្មោះ ទី១.ឈ្មោះ ស៊ូ យុទ្ធ ​ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ ដឹកគ្រឿងសង្ហារឹម (លីកូ) ស្នាក់ក្នុងនៅឃ្លាំងលក់គ្រឿងសង្ហារឹម ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ទី​ ២.ឈ្មោះ ជឹម ពិសិដ្ឋ  ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ ដឹកគ្រឿងសង្ហារឹម (លីកូ) និងទី៣.ឈ្មោះ ឡៃ សុខឡន ហៅបារាំង ​ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ នៅឃ្លាំងគ្រឿងសង្ហារឹម (លីកូ) ទាំង២នាក់ស្នាក់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តថា នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១៩និង០០នាទី កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌ បានចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅមុខសាលាមីគីវ៉េ ផ្លូវបេតុងលេខ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ លុះនៅវេលាម៉ោង១៩ និង៥០នាទី ស្រាប់តែជនសង្ស័យ៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ កំពង់ស្ពឺ 1A-5676 ពីជើងទៅត្បូង ឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ កម្លាំងយើងបានឃាត់អោយឈប់ដើម្បីត្រួតពិនិត្យ និងឆែកឆេរក៏ឃើញឈ្មោះ ស៊ូ យុទ្ធ ដែលអង្គុយនៅពីក្រោយ បានបោះចោលក្រាមពណ៌សថ្លា ១កព្ចាប់តូច ដែលកាន់នៅដៃខាងស្តាំ។ កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ និងដកហូតវត្ថុតាង ក្រាមពណ៌សថ្លា១កញ្ចប់តូច និងម៉ូតូ១គ្រឿង យកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាងកំពុងឃាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្លួនបណ្តោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

IMG_9856

IMG_9857

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print