ចាប់ខ្លួនយុវជនម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដកណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងស្រាវជ្រាវចាប់ខ្លួនតាមដីកាបង្គាប់របស់សាលាដំបួងខេត្ដកណ្ដាលពីបទហិង្សាដោយចេតនា ។ ប្រតិបត្ដិការនេះធ្វើឡើងកាលពីវេលាម៉ោង១៧ និង៤០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល ។

លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ហេង ហុងម៉េង ហៅជ្រូក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៦២ ចុះថ្ងៃទី១០ ​ខែកក្កដា ឆ្នាំ២០១៥ ដោយលោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបួងខេត្ដ កណ្ដាល ។

លោកអធិការបានបន្ដថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដបានសម្រេចចោទប្រកាន់ឈ្មោះ ហេង ហុងម៉េង ហៅជ្រូក ពីបទហិង្សាដោយចេតនា ប្រព្រឹត្ដកាលពីថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០១៤ នៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល​ ស្រុកស្អាង ខេត្ដកណ្ដាល ។ បទហិង្សាដោយចេតនាជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្ដិមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ។ បទហិង្សាដោយចេតនាប្រព្រឹត្ដទៅលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានទៅ១០លានរៀល ។

ជនត្រូវចោទខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលផ្នែកអនុវត្ដដីកា នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ដកណ្ដាលនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ តាមការបញ្ជាក់របស់ចៅក្រមនៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើនេះ ៕

IMG-20160223-WA0004

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print