មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ម្ចាស់គោយន្តកែច្នៃ និងម្ចាស់រថយន្តចំនួន ១១៥នាក់ នៅស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ដើម្បីពង្រឹងនូវការអនុវត្តច្បាប់ចរាចរណ៍ថ្មីអោយកាន់តែមានប្រសិទ្ធភាពនោះនៅព្រឹកថ្ងទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកមាស ឈុនលី អនុប្រធានការិយាល័យដឹកជញ្ជូន សហការជាមួយនិងកម្លាំងនគរបាលចរាចរណ៍ បានចុះធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋជាម្ចាស់យានយន្ត និងគោយន្តកែច្នៃ ចំនួន១១៥នាក់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោក មាស ឈុនលី អនុប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរ​សាធារណការ និង​ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍ថា ដោយសារ​សព្វថ្ងៃនេះ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើ​ឱ្យ​មនុស្ស​បាត់បង់​ជីវិត របួស ពិការ ព្រមទាំង​ការខាតបង់ ទ្រព្យសម្បត្តិ ស្ថិតក្នុង​កម្រិត​ខ្ពស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ក្តី​ព្រួយបារម្ភ និង​រិះរក​វិធី ដើម្បី​កាត់បន្ថយ ករណី​គ្រោះថ្នាក់​ទាំងនោះ ឱ្យមក​នៅ​កម្រិត​ទាប​បំផុត​។ ផ្អែកលើ​បញ្ហា​នេះ ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ខិតខំ​ធ្វើ​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ជំរុញ​ឱ្យ​ស្ថាប័ន​ជំនាញ បញ្ជ្រាប​ច្បាប់​នេះ ដល់​ប្រជាពលរដ្ឋ ដើម្បី​បាន​យល់ជា​ចំណេះដឹង​ទាំងអស់គ្នា សម្រាប់​អនុវត្ត ក្នុង​ការ រស់នៅ​ប្រចាំថ្ងៃ ​។ ផ្តើមចេញពីកង្វល់​នេះ រាជរដ្ឋាភិបាល​កម្ពុជាបាន​យកចិត្តទុកដាក់ ក្នុងការបញ្ជ្រាប​ការយល់ដឹង ដល់​អ្នកប្រើប្រាស់​ផ្លូវ បំណង​កាត់បន្ថយ​បរិមាណ គ្រោះថ្នាក់​ចរាចរណ៍ មក​ត្រឹមកម្រិត​អប្បបរមា ក៏ដូចជាបង្កើន​ការរក្សាទាំង​ទ្រព្យសម្បត្តិ​រដ្ឋ ទាំង​ទ្រព្យសម្បត្តិ​ឯកជន ឱ្យនៅ​គង់វង្ស យូរអង្វែង​។

លោកមាស ឈុនលីបានបញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦នេះសមត្ថកិច្ចនឹងរឹតបន្តឹង លើការអនុវត្តច្បាប់ចរាចរណ៍ ដូច្នេះប្រជាពលរដ្ឋដែលជាអ្នកបើកបរថយន្ត និងអ្នកបើកបរគោយន្តកែច្នៃ​ ដែលពុំទាន់មានប័ណ្ណបើកបរនោះ ត្រូវទៅដាក់ពាក្យប្រឡងយកប័ណ្ណបើកបរនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដើម្បីយើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សំដៅធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នេះឲ្យនៅកម្រិតទាបបំផុត៕

11820011

11820010

11820018

11820016

11820015

11820020

11820019

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print