ខឹងម្តាយក្មេក ដុតម៉ូតូក្រោមផ្ទះបណ្តាលឲ្យផ្ទុះឆេះផ្ទះម៉ត់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ផ្ទះម្តាយក្មេកមួយខ្នងត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងដោយសារកូនប្រសារដុតម៉ូតូក្រោមផ្ទះរួចក៏ផ្ទុះឡើងបណ្តាលឲ្យមានអគ្គិភ័យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិចំបក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កូនប្រសារបានមានជម្លោះជាមួយម្តាយក្មេកទើបធ្វើឲ្យជនបង្កឈ្មោះ ណយ ណេត អាយុ៤៣ឆ្នាំត្រូវជាកូនប្រសារ បានដុតម៉ូតូនៅក្រោមផ្ទះហើយផ្ទុះបណ្តាលឲ្យឆេះផ្ទះខ្លួនឯងទំហំ ៦×១១ម៉ែត្រ សង់ពីឈេីប្រក់ក្បឿង១ខ្នង ម៉ូតូចាស់២គ្រឿង ស្រូវ១០បេ ប្រាក់ចំនួន 200,000រៀល និងសម្ភារៈ មួយចំនួនទៀត៕

20160222210203

20160222210204

20160222210202

20160222210203 (1)

...

ដោយ៖ សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print