នៅព្រឹកនេះសម្តេចតេជោ ហ៊ុន សែន និងព្រះអង្គម្ចាស់មហាក្សត្រិយ៍ មហាចក្រី សិរិនថន បានអញ្ជើញ និងយាងចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៣ កុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន និង ព្រះអង្គម្ចាស់មហាក្សត្រិយ៍ មហាចក្រី សិរិនថន បានអញ្ជើញ និងយាងចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ។ នេះជាព្រះរាជដំណើរទស្សនកិច្ចថ្ងៃទី២ របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិន្ទ ថន បន្ទាប់ពីព្រះអង្គបានបំពេញទស្សនកិច្ច១ថ្ងៃកាលពីម្សិលមិញ ។

វិទ្យាស្ថានបច្ចេកវិទ្យាខេត្តកំពង់ស្ពឺនេះ មានទីតាំងស្ថិតនៅភូមិ អូរអង្គំ ឃុំ អមលាំង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ ។ តាមរយៈការបង្កើតសាកលវិទ្យាស្ថាននេះនឹងផ្ដល់សេវាបណ្ដុះបណ្ដល កម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រលើមុខជំនាញ វិស្វកម្មសណង់សីុវិល វិស្វកម្ម អគ្គិសនី វិស្វកម្មអេឡិចត្រូនិច វិស្វកម្មមេកានិច វិស្វកម្មចំណីអាហារ វិទ្យាសាស្ត្រ សត្វ វិទ្យាសាស្ត្រដំណាំ វិទ្យាសាស្ត្រកុំព្យួទ័រ កុំព្យូទ័រពាណិជ្ជកម្ម គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ គ្រប់គ្រងធុរកិច្ច គណនរយ្យ និងភស្តុភារ។ វិទ្យាស្ថាននេះនឹងត្រូវសាងសង់ លើផ្ទៃដីចំនួន ២០៥ ហិកតា ដោយចែកជាផ្នែកៗ ហើយតាមគំរោង នឹងត្រូវដាក់អោយដំណើរការនៅឆ្នាំ ២០១៨ ខាងមុខ ។

ព្រះអង្គម្ចាស់មហាក្សត្រិយ៍ មហាចក្រី សិរិនថន បានសព្វព្រះរាជហប្ញទ័យផ្តល់ព្រះរាជអំណោយជាវិទ្យាស្ថាននេះឡើង គឺតបតាមសំណើររបស់កម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈការបង្កើតអោយមាននូវវិទ្យាស្ថាននេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានយុវជនអោយទទួលបាននូវចំណេះជំនាញបច្ចេកវិទ្យាទាំងអស់នោះ។ ការបង្កើតវិទ្យាស្ថាននៅទីនេះគឺមិនត្រឹមសម្រាប់តែអ្នកដែលនៅក្នុងខេត្តកំពង់ស្ពឺប៉ុណ្ណោះទេ គឺសម្រាប់សិស្សនិស្សិតនៅខេត្តមួយចំនួនទៀត ដូចជា ខេត្ត ព្រះសីហនុ កណ្តាល តាកែវ និងកំពង់ឆ្នាំង ជាដើមក៏អាចមករៀននៅទីនេះបានដែរ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះអង្គម្ចាស់ក្សត្រីយ៌ សិរិនថន ដែលព្រះអង្គបានបរិច្ចាគថវិកា និងពេលវេលាដ៏មានតម្លៃយាងមកបំពេញទស្សនកិច្ចនៅកម្ពុជា និងផ្តល់ជាអំណោយមនុស្សធម៌ផ្សេងៗរួមទាំង ការសាងសង់វិទ្យាស្ថានបច្ចេកវិទ្យានៅកំពង់ស្ពឺនេះ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងបានពង្រឹងនូវទំនាក់ទំនង មិត្តភាព កម្ពុជា-ថៃ រឹតតែមានភាពល្អប្រសើរឡើង ព្រមទាំងបានផ្ដល់នូវផលប្រយោជន៍ជាច្រើនចំពោះប្រជាជននៃប្រទេសទាំងពីរទៀតផង។

នៅចុងបញ្ចប់នៃពិធីនេះ សម្តេចតេជោ ហ៊ុន សែន និង ព្រះអង្គម្ចាស់មហាក្សត្រិយ៍ មហាចក្រី សិរិនថន បានយាង អញ្ជើញ បញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ព្រមទាំងព្រះអង្គម្ចាស់យាងដាំដើមលឿងរាជ តំណាងអោយប្រទេថៃ និងសម្តេចតេជោ ហ៊ុន សែន អញ្ជើញដាំដើមរំដួល តំណាងអោយប្រទេសកម្ពុជា ដែលស្ថិតក្នុងបរិយាកាសរីករាយក្រៃលែងបំផុត៕

12744121_959580207423810_4218026400053631875_n

12733419_959580264090471_3780180846615952626_n

12744422_959580374090460_1001411412313410070_n

12742564_959580397423791_6966874107989149700_n

12744613_959580444090453_1354271219869515575_n

12743545_959580644090433_6001544506754690295_n

12744554_959580620757102_7120709286620504877_n

12744386_959580640757100_3700050327741507677_n

12729289_959581020757062_4278371131540543158_n

12729180_959580774090420_2032963555880008098_n

12742505_959580830757081_4060648949666866409_n

10981198_959580857423745_5812614628637370563_n

12729162_959581044090393_71604366435371676_n

12741976_959580954090402_2124340134519577060_n

12744525_959581030757061_2643139446942500260_n

...

ដោយ៖ សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print