រថភ្លើងបុករថយន្តព្រឹកមិញនៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរ មួយបានកើតឡើងលើដងផ្លូវដែកចន្លោះគីឡូម៉ែត្រលេខ ២១៩/២២០ស្ថិតក្នុងភូមិវាល មាសឃុំវាលរេញ ស្រុកព្រៃនប់ខេត្តព្រះសីហនុ បង្កដោយរថយន្ត០១គ្រឿងម៉ាក ទីតាន់ ចំណុះ២តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ ៣អា ០០៤២ (រថយន្តដឹកដី) អ្នក បើកបរគេចបាត់ មានទិសដៅពីលិចទៅកើត រថយន្តដឹកដីបើកមកដល់លើផ្លូវរថភ្លើងក៏រលត់ ម៉ាសុីន ត្រូវរថភ្លើងបើកមកក្នុងទិសដៅពី ភ្នំពេញ មកខេត្តព្រះសីហនុ បុកពេញទំហឹង បណ្តាលអោយ ខូចខាតរថយន្តដឹកដីស្ទើរ ទាំងស្រុង រីឯរថភ្លើងរងការខូខាតផ្នែកធុងប្រេង កំពុងជួស ជុល។

អ្នកបើកបររថភ្លើងឈ្មោះសុវណ្ណឌីភេទ ប្រុសអាយុ៥០ឆ្នាំមានទីលំនៅសង្កាត់ទេកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ករណីខាងលើមិនបណ្តាលអោយរងរបួសដល់មនុស្សឡើយ៕

image

image image

image

image

ដោយ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print