ខេត្តកណ្តាល៖ បើយោងតាមប្រភពព័ត៍មានពីសាលាដំបូងខេត្តកណ្ដាលនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ និងបើសេវនាកាលជំរុះជំម្រះរឿងករណីឃាតកម្ម កាប់ចិញ្ច្រាំ សម្លាប់បុរសម្នាក់យ៉ាងសាហាឃោឃៅ នៅភូមិព្រែកថ្មី ឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល កាលពីខែ មិថុនា ឆ្នាំ២០១៥ កន្លងទៅ ។
យោងតាមដីការកោះ របស់សាលាដំបូងខេត្តកណ្តាលរបស់លោក ទេព មុនិន្ទ ដំណាង អយ្យការអមសាលាដំបូងខេត្តកណ្តាល បានអញ្ជើញលោក យិច ពុទ្ធិកោសល ជាមេធាវី អោយដើមបណ្តឹង ឈ្មោះ សួន សុខជា ចូលខ្លួនទៅសវនការ សាលាដំបូងខេត្តកណ្តាល ជំរុំជម្រះសំណុំរឿងព្រហ្មទណ្ឌលេខ ៥៧៨ អក ចុះថ្ងៃទី៩ មិថុនា ឆ្នាំ២០១៥។
យោងតាមដីការសន្និដ្ឋាន ស្ថាពរ ១១១៩ ដក សព ចុះថ្ងៃ ទី៣០ ខែវិឆ្ឆិការ ឆ្នាំ២០១៥ ដែលបានបញ្ជូន ជនជាប់ចោទឈ្មោះ ជឺ សំណាង ភេទប្រុស អាយុ៣៥ ឆ្នាំឈ្មោះ នឿន វ៉ាន់ឌី ភេទ អាយុ៣៤ឆ្នាំ ឈ្មោះ សរ ពិសី ភេទប្រុស អាយុ២៩ ឆ្នាំត្រូវ ដាក់ឲ្យស្ថិតនៅក្រោម ការត្រួតពិនិត្យ ពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិ ព្រែកថ្មីរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី៧មិថុនា ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌដែលចែងឲ្យផ្តន្ទាទោសតាមបញ្ញាតិ មាត្រា ២៩ និង១៩៩នៃក្រម ព្រហ្មទណ្ឌ។
ក្រុមគ្រួសារ ជនរងគ្រោះបាននិយាយថា គាត់បានទន្ទឹងរងចាំពេលនេះយូរមកហើយ គិតមកដល់ពេលនេះករណីឃាតកម្មសម្លាប់យ៉ាងសាហាវឃោឃៅ នេះបានកើតឡើង មានរយៈពេលជិត១ឆ្នាំមកហើយ ពួកគាត់ជាក្រុមគ្រួសារជនរងគ្រោះ កំពុងរងចាំយុត្តិធម៍។ ពួកគាត់ មានសុតិនិយមនិងសង្ឈឹមថាតុលាការ និងផ្តល់ភាពយុត្តិធម៏ ដល់ក្រុមគ្រួសារគាត់ដែលរងគ្រោះ នៅក្នុងអំពើឃាតកម្មដ៏សាហាវឃោឃៅនេះ។
សូមរំលឹកថា ករណីឃាតកម្មដ៏សាហាវឃោឃៅនេះបានកើតឡើងកាលកាលពីវេលា ម៉ោង ២១ និង ៣៥នាទី យប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះជនរងគ្រោះឈ្មោះ គង់ ចាន់និមល ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ មុនពេលកើតហេតុ ជនជាប់ចោទ ចំនួន៤នាក់ ទី១ ឈ្មោះ សរ ពិសីហៅ សរ តាំង ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេក្លោង ទី២ ឈ្មោះ ជឺ សំណាង ភេទ ប្រុសអាយុ ៣៥ ឆ្នាំ ទី៣ឈ្មោះ នឿន វ៉ាន់ឌី ភេទ អាយុ៣៤ឆ្នាំ ទី៤ឈ្មោះ នឿន ភារះ បាននាំគ្នាផឹកស៊ី នៅផ្លូវមុខផ្ទះជនរងគ្រោះ លុះពេលស្រវឹងបានយកដុំថ្មគប់ដំបូលផ្ទះជនរងគ្រោះ ឈ្មោះ គង់ ចាន់និមល ជាច្រើនដងនិងបិទភ្លើង ពេលនោះជនរងគ្រោះចុះពីលើផ្ទះទៅសួរនាំនរណាគប់ដំបូលផ្ទះ និងបិទភ្លើងផ្ទះខ្ញុំអត់ ភ្លាមៗនោះ ឈ្មោះ សរ ពិសីហៅ សរ តាំង បានឆ្លើយថា គ្មានអាណាគប់ដំបូលផ្ទះឯងទេ ឯងចង់ម៉េច ឯងចង់មានរឿងឬ ? ហើយឈ្មោះសរ តាំង បានស្ទុះចូលផ្ទះដោយបោះសម្តីថាអញយកកាំភ្លើងបាញ់សម្លាប់វាចោល ប៉ុន្តែម្តាយជនសង្ស័យមិនអោយ ក៏ស្ទុះចុះមកវិញ ទៅវាយ ជនរងគ្រោះ ហើយបានបញ្ជាឲ្យបក្ខពួក ឈ្មោះ នឿន ភារះ ត្រូវជាប្អូនឈ្មោះ វ៉ានឌី បានយកកាំបិតបុ័ងតោ មកកាប់លើជនរងគ្រោះ ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅនិងកន្លែងកើតហេតុ តែម្តង។
ក្រោយកើតហេតុ កម្លាំងនគរបាល ស្រុក ស្អាងចុះព័ន្ធចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ចំណែកជនសង្ស័យឈ្មោះ នឿន ភារះ បានរត់គេចខ្លួន ។ ចំណែកជនរងគ្រោះឈ្មោះ សេង គង់ចាន់និមុល ត្រូវបានប្រគល់ជូនទៅប្រពន្ធ និងក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។
ក្រុមគ្រួសារជនរងគ្រោះបានថ្លែងអំណរគុណចំពោះ កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង និងកម្លាំងប៉េ អឹម ដែលបានចេញមកអន្តរាគមន៍ទាន់ពេលរហូតដល់ពេលឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់បានចំនួន៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ ។ ក្រុមគ្រួរសារជនរងគ្រោះសូមណរអោយឲ្យសមត្ថកិច្ចនិងស្ថាប័នតុលាការ ឲ្យផ្តល់យុតិធម៍ ដល់ពួកគាត់ និងផ្តន្ទាទោសទៅតាមច្បាប់៕
...
ដោយ៖ ស ដារ៉ា