យកពូថៅតាមកាប់គូទំនាស់ជម្រះបញ្ជីចាស់ ត្រូវសមត្ថកិច្ចចាប់ទាន់មុនពេលធ្វើសកម្មភាព

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឡោមព័ទ្ធចាប់បុរសម្នាក់ ដែលបានលីពូថៅបម្រុងទៅកាប់គូទំនាស់ដើម្បីសងសឹកជម្រះបញ្ជីចាស់។ ការឃាត់ខ្លួនបុរស រូបនេះធ្វើឡើងកាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមុខហាងលក់កាហ្វេមួយកន្លែងនៅផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ ហង្ស ខន អាយុ២៨ឆ្នាំ រស់នៅក្នុង ភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យបានលីពូថៅ មករកឈ្មោះគាំ ដែលធ្លាប់វាយក្បាលខ្លួន និងយកកែវកាហ្វេមកជ្រលក្បាលក្នុងពេលទៅផឹកកាហ្វេ ដោយស្អប់និងសកម្មភាពមើលងាយរបស់ឈ្មោះគាំ ជនសង្ស័យក៏លីពូថៅដៃ មករកសងសឹងដើម្បីកាប់នៅហាងកាហ្វេតែម្តង ប៉ុន្តែនៅពេលមកដល់អ្នកនៅទីនោះបានរាយការប្រាប់សមត្ថកិច្ច ហើយកម្លាំងនគរបាលទៅដល់ក៍ឃាត់រួចចាប់ខ្លួនមកអធិការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងតែម្តង និងបានកសាងសំណុំរឿងបញ្ជូនស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់កាបន្តាមនីតិវិធី៕

7fe16c47-e76a-492b-856a-bd6588a26b04

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print