ខេត្តសៀមរាប៖ បទល្មើសដឹកជញ្ជូនឈើ ចេញឃុំស្វាយលើ បានធ្វើសកម្មភាពដឹក យ៉ាងគគ្រឹកគ្រេង តាមរយៈកាឡេថង និងរថយន្តសាំយ៉ុង បន្តកន្ទុយគ្នាដោយរលូន តែពុំត្រូវបានលោក យ៉ាន ស៊ីវ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ មានវិធានការបង្រ្កាបនោះទេ ជាហេតុធ្វើឲ្យមានកាសង្ស័យថា កាដឹកជញ្ជូនរាល់សកម្មភាពនេះ ឈ្មួញត្រូវគ្នាជាមួយសមត្ថកិច្ច ទើបបានលោក យ៉ាន ស៊ីវ៉ាត មិនហ៊ានបង្រ្កាបនឹងទុកសម្រាប់ចិញ្ចឹមឆ្នាំងបាយ។
ជាក់ស្តែងព្រៃឈើដែនជម្រកសត្វ នឹងព្រៃអភិរក្សត្រូវបានគេដឹកជញ្ជូន តាមរយៈការឡេថង និងរទេះគោបន្តកន្ទុយគ្នា ដូចគេហែកឋិនក្នុងមួយយប់ចាប់ពី១០ទៅ៣០រទេះដែលត្រូវបានដឹកចេញ់ពីព្រៃតំបន់ អភិរក្សស្ថិតនៅឃុំ ស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប មកដាក់នៅចំណុច ត្រពាំងស្វាយ ភូមិឃុំស្វាលើ និងបន្តយកទៅលក់តាមដេប៉ូ ស្រុកសូទ្រនិគម ដែលត្រូវបានគេស្គាល់ឈ្មួញដុះស្លែរឈ្មោះ គ្រូលុន និងលោក ពោ ដែលមានតួនាទីជា កងរាជអាវុធហត្ថស្រុកស្វាយលើ ជាអ្នកមើលការងារឲ្យឈ្មួញដឹកឈើ ។
តាមសេចក្តីរាយការណ៍បានបញ្ចាក់ថា សម្រាប់ឈ្មួញ ឈើដែលដឹកយ៉ាងសកម្មចូល ស្រុកស្វាយលើមានឈ្មោះ ឡួញ នឹងលោក ធា និង គ្រូឡុន ដែលជាមេឈ្មួញដុះស្លែដឹកយ៉ាងសកម្ម ក្រុមទាំងនេះបានធ្វើសកម្មភាពដឹកជញ្ជូន ជាយូឆ្នាំមកហើយ តែប្រហែលជាត្រូវរូវ ជាមួយ លោក យ៉ាន ស៊ី វ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកស្វាយលើ នឹង លោក លេន នាយទាហាន ភូមិភាគ៤ ទើបអាចចរាចរណ៍បានយ៉ាងរលូន ហើយពុំដែលមានការបង្ក្រាបម្តងណាឡើយ។
អ្នកសារព័ត៌មានយើងពុំអាចធ្វើការសម្ភាសជាមួយលោក វ៉ាន ស៊ីវ៉ាត នាយសង្កាត់រដ្ឋបាលព្រៃឈើបានទេ ដោយមូលហេតុ (ខលមិនចូល) ប៉ុន្តែភ្នាកងារសារព័ត៌មានយើងក៍បានធ្វើការសម្ភាសជាមួយលោក លេន នាយទាហានដែលការពាព្រៃប្រាប់ថា កណីឈើចេញ់នៅចំណុចមុខស្នាក់ការរបស់លោកគឺលោកពុំមានសិទ្ធយកលុយទេ តែបើបទល្មើសដឹកឈើខុសច្បាប់គឹយកលុយសម្រាប់ទិញម្ហូបតែបើចង់បានព័ត៌មានច្បាស់សួរទៅនាយសង្កាត់ទៅ។
សូមបញ្ជាក់ថា នៅស្រុកស្វាយលើ បានបិទមិនឲ្យឈើចេញអស់រយៈពេលមួយខែហើយ តែពេលនេះបទល្មើដឹកឈើខុសច្បាប់បិទតែពេលថ្ងៃទេ តែពេលយប់ បទល្មើសដឹកឈើយ៉ាងគ្រឹកគ្រេង៕
ដោយ៖ ប៊ុន រិទ្ធី