សកម្មភាពដឹកជញ្ជូនឈើនៅតែបន្តដឹកដោយរលូន លោក យ៉ាន ស៊ីវ៉ាត់ មិនខ្ចីរវល់

ចែករំលែក៖

ខេត្តសៀមរាប​៖  បទល្មើសដឹកជញ្ជូនឈើ ចេញឃុំស្វាយ​លើ បានធ្វើសកម្មភាពដឹក យ៉ាងគគ្រឹកគ្រេង តាមរយៈកាឡេថង និងរថយន្តសាំយ៉ុង បន្តកន្ទុយគ្នាដោយរលូន តែពុំត្រូវបានលោក យ៉ាន ស៊ីវ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ មានវិធានការបង្រ្កាបនោះទេ ជាហេតុធ្វើឲ្យមានកាសង្ស័យថា កាដឹកជញ្ជូនរាល់សកម្មភាពនេះ ឈ្មួញត្រូវគ្នាជាមួយ​សមត្ថកិច្ច​ ទើបបានលោក យ៉ាន ស៊ីវ៉ាត មិនហ៊ានបង្រ្កាបនឹងទុកសម្រាប់ចិញ្ចឹមឆ្នាំងបាយ។

​ជាក់ស្តែង​ព្រៃ​ឈើ​ដែន​ជម្រក​សត្វ នឹង​ព្រៃ​អភិរក្ស​ត្រូវបាន​គេ​ដឹកជញ្ជូន  តាមរយៈ​ការ​ឡេ​ថង និងរ​ទេះ​គោ​បន្តកន្ទុយ​គ្នា ដូច​គេ​ហែ​កឋិន​ក្នុង​មួយ​យប់​ចាប់ពី​១០​ទៅ​៣០​រ​ទេះដែល​ត្រូវបាន​ដឹក​ចេញ់ពី​ព្រៃ​តំបន់ អភិរក្ស​ស្ថិតនៅ​ឃុំ ស្វាយលើ ស្រុកស្វាយ​លើ ខេត្តសៀមរាប មក​ដាក់​នៅ​ចំណុច ត្រ​ពាំ​ងស្វាយ​ ភូមិឃុំស្វាលើ និង​បន្ត​យកទៅលក់តាម​ដេប៉ូ ស្រុក​សូទ្រនិគម​ ដែលត្រូវបានគេស្គាល់ឈ្មួញដុះស្លែរឈ្មោះ គ្រូលុន និងលោក ពោ ដែលមានតួនាទីជា កងរាជអាវុធហត្ថស្រុកស្វាយលើ ជាអ្នកមើលការងារឲ្យឈ្មួញដឹកឈើ ។​

តាម​សេចក្តីរាយការណ៍​បាន​បញ្ចា​ក់ថា  សម្រាប់​ឈ្មួញ ឈើដែល​ដឹក​យ៉ាងសកម្ម​ចូល ស្រុក​ស្វាយលើមានឈ្មោះ ​ឡួ​ញ នឹង​លោក ធា និង គ្រូឡុន  ដែលជា​មេ​ឈ្មួញ​ដុះ​ស្លែ​ដឹក​យ៉ាងសកម្ម​  ក្រុម​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន ជា​យូ​ឆ្នាំ​មក​ហើ​យ តែ​ប្រហែលជា​ត្រូវ​រូ​វ ជាមួយ លោក យ៉ាន ស៊ី វ៉ា​ត់​ នាយសង្កាត់រដ្ឋបាល​ព្រៃ​ឈើ  ស្រុកស្វាយ​លើ នឹង លោក លេន នាយទាហាន ភូមិភាគ​៤ ទើ​ប​អាច​ចរាចរ​ណ៍បាន​យ៉ាង​រលូន ហើយ​ពុំ​ដែលមាន​ការបង្ក្រាប​ម្តងណា​ឡើយ​។

អ្នក​សារ​ព័ត៌មាន​យើ​ងពុំអាចធ្វើ​ការសម្ភាសជាមួយ​លោក វ៉ាន ស៊ីវ៉ាត នាយសង្កាត់រដ្ឋបាល​ព្រៃ​ឈើបានទេ ​ដោយមូលហេតុ (​ខ​ល​មិន​ចូល​) ប៉ុន្តែ​ភ្នាកងារ​សារ​ព័ត៌មាន​យើង​ក៍បាន​ធ្វើ​ការសម្ភាស​ជាមួយលោក លេន នាយទាហានដែល​ការពា​ព្រៃ​ប្រាប់ថា កណី​ឈើ​ចេញ់នៅ​ចំណុច​មុខ​ស្នាក់ការរបស់លោកគឺ​លោក​ពុំមាន​សិទ្ធ​យកលុយ​ទេ តែ​បើ​បទ​ល្មើសដឹក​ឈើ​ខុសច្បាប់​​គឹ​យកលុយ​​សម្រាប់ទិញ​​ម្ហូបតែបើ​ចង់បានព័ត៌​មាន​ច្បាស់សួរ​ទៅ​នាយសង្កាត់ទៅ។​

សូមបញ្ជាក់ថា​ ​នៅ​ស្រុកស្វាយ​លើ បាន​បិទ​មិន​ឲ្យ​ឈើ​ចេញអស់​រយៈពេលមួយខែ​ហើ​យ តែ​ពេលនេះ​បទ​ល្មើដឹក​ឈើខុសច្បាប់​បិទ​តែ​ពេល​ថ្ងៃ​ទេ តែ​ពេលយប់ បទ​ល្មើសដឹក​ឈើ​យ៉ាងគ្រឹក​គ្រេង​៕

12736230_968274739894253_443327603_n

12746083_968274743227586_1205069822_n

12767291_968274736560920_278084727_n

12498421_968274746560919_2060652602_n

...

ដោយ៖  ប៊ុន  រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print