រដ្ឋបាលខណ្ឌព្រែកព្នៅ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីពង្រឹងសុវត្ថិភាពនៅក្នុងមូលដ្ឋាន និងទប់ស្កាត់ជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីពង្រឹងសុវត្ថិភាពនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ និងទប់ស្កាត់ជំងឺកូវីដ១៩ រដ្ឋបាលខណ្ឌព្រែកព្នៅ ដែលមានមន្ត្រីសាលាខណ្ឌ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចូលរួមផងដែរ បានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យសារជាតិញៀន និងរថយន្តកែឆ្នៃតទ្រុងវែងខុសលក្ខណៈបច្ចេកទេស នៅគោលដៅមុខស្ថានីយ៍ប្រេងឥន្ទនៈតេលា ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជាក់សែ្តងកាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ កម្លាំងចូលរួមសរុបចំនួន៤៤នាក់ ក្នុងនោះកម្លាំងប៉ូលិសសង្កាត់-ខណ្ឌចំនួន ១៤នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន១០នាក់ មន្ត្រីសាលាខណ្ឌចំនួន១០នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ចំនួន១០នាក់ កាលពីយប់ថ្ងៃទី១៥មករា ចាប់ពីវេលាម៉ោង១៩ និង៣០នាទី រហូតវេលាម៉ោង២០និង ៣០នាទី ទើបត្រូវបានបញ្ចប់។ ជាលទ្ធផលត្រួតពិនិត្យ រថយន្តធំធន់ធ្ងន់ និងរថយន្តតូចឆ្លងកាត់ចំនួន៣០គ្រឿង។ ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន២៣គ្រឿង ត្រួតពិនិត្យអាវុធជាតិផ្ទុះឆ្លងកាត់គ្មាន ត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់គ្មាន។

លោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា សកម្មភាពដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ មានជារៀងរាល់យប់តែម្តង ដើម្បីត្រួតពិនិត្យបទល្មើសគ្រប់ប្រភេទ ធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។ ជាងនេះទៅទៀតកម្លាំងយើងបានហៅរថយន្តដឹកអ្នកដំណើរ មកត្រួតពិនិត្យ និងនែនាំឲ្យអ្នកដំណើរទាំងអស់ត្រូវពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងរក្សាគម្លាត ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩៕ដោយ៖ ព្រែកសំរោង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print