-គ្រឿងផ្សំ
ត្រីឆ្អើរ ,ខ្ទឹមស ,ខ្ទឹមក្រហម ,មេ្ទសទុំ ,ប្រហុក ,អំពិលទុំ ,ស្ករត្នោត ,ខ្លាញ់ជ្រូក ។
-វិធីធ្វើ
១-កំដៅត្រីឆ្អើរឱ្យស្រួយ ហើយបុកឱ្យម៉ដ្ឋ ចំនួនកន្លះចានចង្កិះ
២-ចិព្រា្ចាំខ្ទឹមស៥ក្លែប ខ្ទឹមក្រហម៥ក្លែប លីងជាមួយខ្លាញ់ឱ្យឈ្ងុយ
៣-ដាក់ស្ករត្នោត១ស្លាបព្រាបាយចូល ហើយលីងឱ្យឈ្ងុយ
៤-ដាក់ប្រហុកមួយស្លាបព្រាបាយ ចូល លីងឱ្យឈ្ងុយ រួចបន្ថយភ្លើង
៥-ដាក់អំពិលទុំកន្លះស្លាបព្រាចូល តែកុំឱ្យច្រើនពេកប្រយ័ត្នជូរជ្រុល បើស្ងួតពេកចាក់ទឹកចូលបន្ដិច ហើយកូរឱ្យពុះសព្វចូលជាតិ គ្នា ទើបលើកចុះពីភ្លើង
៦-ចាក់ត្រីឆ្អើរចូល កូរឱ្យសព្វ ហើយភ្លក្សកែកុនរសជាតិតាមចំណូលចិត្ដ
៧-បើចង់ឆ្ងាញ់ អាចលីងមេ្ទស ៤-៥គ្រាប់ ដាក់ទាំងមូលក៏បាន ហាន់ល្អិតៗ ដាក់ជាមួយក៏បាន តាមចំណូលចិត្ដ
៩-អន្លក់បន្លែ តាមចំណូលចិត្ដ មានត្រសក់ ត្រប់ ត្រកួនខ្ចី ពពាយខ្ចី ស្លឹកខ្ទឹម ជីរ សណ្ដែកកួ ជាដើម ៕