តម្លៃអចលនទ្រព្យរបស់វៀតណាមនឹង​កើនឡើង

ចែករំលែក៖

Hanoi-Vietnam
តម្លៃអចលនទ្រព្យរបស់វៀតណាមនឹងកើនឡើងពី៥ទៅ១០ភាគរយនៅក្នុងឆ្នាំ២០១៦ ជាពិសេសគម្រោងក្តៅៗដែលមានរចនាសម្ព័ន្ធល្អ និងធានាបាននូវដំណើរការសាងសង់ដែលមាន​ភាពល្អប្រសើរឡើង។

សមាគមអចលនទ្រព្យនៅវៀតណាមបានព្យាករថា ទីផ្សារអចលនទ្រព្យនេះនឹងបន្តអភិវឌ្ឍទៅលើអចលនទ្រព្យសម្រាប់អ្នកដែលមានចំណូលមធ្យម។ ​​​ ទីផ្សារផ្ទះវីឡាត្រូវបានគេរំពឹងថានឹងមានការផ្លាស់ប្តូរជាវិជ្ជមាន ខណៈដែលអ្នក ទិញវៀតណាម​ភាគច្រើនពេញចិត្តផ្ទះឯករាជ្យជាជាងនៅក្នុងអគារអាផាតមិន ហើយតម្លៃអគារសម្រាប់ជួលធ្វើការិយាល័យនឹង កើនឡើងពី៤ទៅ៩ភាគរយផងដែរបើ ធៀបនឹងឆ្នាំ២០១៥។

ទោះបីជាយ៉ាងណាក៏ដោយ សមាគមអចលនទ្រព្យវៀតណាមនេះបានឱ្យដឹងថា ទីផ្សារអចលនទ្រព្យនេះប្រឈម មុខចំពោះបំណុលដ៏ធ្ងន់ធ្ងរ ដោយសារតែអ្នកវិនិយោគភាគច្រើនត្រូវខ្ចីបំណុលដែលមានអត្រាការប្រាក់ជាង១០ភាគរយក្នុង ១ឆ្នាំ ខណៈដែលទីផ្សារនេះមិនទាន់ទទួលបានការគាំទ្រពីកញ្ចប់ជំរុញវិស័យសេដ្ឋ​កិច្ច​​៣០ទ្រីលានដុង​​ (២៩.៩៤៧ពាន់លាន​​ដុល្លារសហរដ្ឋអាមេរិក)។

...

ចំនួនប្រតិបត្តិការទីផ្សារអចលនទ្រព្យកាលពីឆ្នាំ២០១៥កើនឡើងពីរដងបើធៀបនឹងឆ្នាំ២០១៤។ តម្លៃសារពើពន្ធអចលនទ្រព្យធ្លាក់ចុះ ៥០ទ្រីលានដុង (៤៩.៦១៤ពាន់លានដុល្លារសហរដ្ឋ អាមេរិក) ខណៈដែលឥណទានអចលន ទ្រព្យកើនឡើង២០ភាគរយដល់ចំនួន ៣៧៣ទ្រីលានដុង(៣៧០.៥៣៨ពាន់លានដុល្លារសហរដ្ឋអាមេរិក)​​​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print