គូរស្នេហ៍១គូរត្រូវជាប់ខ្នោះដៃដោយសារចែកចាយគ្រឿងញៀនបន្ទាប់ពីភ្ជាប់ពាក្យបាន៣ថ្ងៃ

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចនៃស្នងការនគរបាល ខេត្តកំពង់ធំ បានសហការជាមួយកម្លាំងអធិការក្រុងស្ទឹងសែន ចុះ បង្រ្កាបមុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀន ចំនួន៣នាក់ កាលពីរសៀល និងពេលព្រលប់ថ្ងៃទី ២៣ ខែកុម្ភះ ឆ្នាំ ២០១៦ ស្ថិតនៅក្នុងមុននាគព័ន្ឋ មុខផ្សារកំពង់ធំ ក្រុងស្ទឺងសែន ខេត្តកំពង់ធំ។

កិច្ចសហការបង្រ្កាបមុខសញ្ញា ចែកចាយគ្រឿងញៀន ត្រូវបានដឹកនាំដោយលោក កែវ សុផល ស្នងការង ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ បញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដែលបានចែកចាយនិងជួញដូរគ្រឿងញៀន យ៉ាងសកម្ម នៅក្នុងខេត្តកំពង់ធំ ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនត្រូវបានគេស្គាល់ឈ្មោះ សាត សុភ័ណ អាយុ ១៨ឆ្នាំ ទី២ ស្រីខុន ​ខេមា អាយុ ១៦ឆ្នាំ ប្រុសស្រី២នាក់នេះ ទើបតែភ្ជាប់ពាក្យបាន ត្រឹម៣ថ្ងៃប៉ុណ្ណោះ គូដណ្តឹងមួយគូរនេះត្រូវបានជាប់ខ្នោះសមត្ថកិច្ច ដោយសារការចែកចាយ និងជួញដូរគ្រឿងញៀន ខណៈពេលដែលសមត្ថកិច្ចឃាត់ខ្លួន គឺមានថ្នាំញៀនចំនួន ៦កញ្ចប់ជាប់និងខ្លួន ត្រូវបានឃាត់ខ្លួន នៅមុខពន្ឋនាគារចាស់ ភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចំណែកលោក ឈាន ស្រស់ ៣២ ឆ្នាំ ជាភេទទី៣ មានមុខរបរ​មិនពិតប្រាកដ និងជាមុខសញ្ញាចែកចាយគ្រឿងញៀនដុះស្លែរ ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ឋនិងគ្រឿងញៀនរាប់ភ្លេចមកហើយ នៅតែមិនរាងចាល តែម្តងនេះត្រូវបានឃាត់ខ្លួនដោយសារមានគ្រឿងញៀន ៩កញ្ចប់តូចជាប់និងខ្លួន។

តាមការឲ្យដឹងពីលោក កែវ សុផល ស្នងការង បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ក្រោយពីសមត្ថកិច្ច នាំខ្លួនមកសាកសួរ នៅស្នងការនគរបាលខេត្តកំពង់ធំ ហើយនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ ២០១៦នេះ៕

photo_2016-02-24_08-45-14

photo_2016-02-24_08-44-56

photo_2016-02-24_08-45-10

photo_2016-02-24_08-44-58

...

ដោយ៖ ប៊ុន រិទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print