ឆេះ​គំនរ​ឈេី​អុស​ក្នុង​សិប្បកម្ម​ផលិត​ សាច់​ប៉ាត់តេ​ មានជ័យ​៩៩៩​ផ្អេីលដល់សមត្ថកិច្ចចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីអគ្គិភ័យ​មួយ​បាន​ឆាបឆេះ​គំនរ​ឈេី​ ទុក​ចោល​ក្នុង​ បរិវេណ​សិប្បកម្ម​ ផលិត​ប៉ាត់តេ​ មាន​ជ័យ​៩៩៩​​ បង្កការ​ភ្ញាក់ផ្អើល​ឡេីង​កាលពី​វេលា​ម៉ោង​ ១និង​២០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១៨​ ខែ​មក​រា​ ឆ្នាំ​២០២១​ ក្នុង​បរិវេណ​ សិប្បកម្ម​ ផលិត​ប៉ាត់តេ​ មាន​ជ័យ​ ៩៩៩​  ស្ថិត​នៅ​ក្នុង​ ភូមិ​តាងូវ​ សង្កាត់​និរោធ​  ខណ្ឌ​ច្បារ​អំពៅ​  រាជ​ធានី​ភ្នំពេញ​   

​   បេីតាម​សម្តី​ស្ត្រី​ម្នាក់ដែលជា​ម្ចាស់​ទីតាំង​ បាន​ប្រាប់ឲ្យដឹង​ថា​ នៅ​មុន​ពេល​កេីតហេតុ​ កាលពី​ក្បាល​ព្រលប់​ គឺ​កម្មករ​របស់​គាត់​ បានកាយ​កម្ទេច​ផេះ​ ចេញ​ពី​ក្នុង​ឡ​ កំដៅ​  មក​ចាក់​ នៅ​ក្នុង​បរិវេណ​ ដែល​មាន​កម្ទេច​ឈេី​ទុក​ចោល​ ដូច​ជា​រៀង​រាល់​ដង​   ដោយ​មិន​បាន​ពន្លត់​ រងេីក​ភ្លើង​អស់​  លុះ​មកដល់​ម៉ោង​កេីតហេតុ​ ពួកគាត់​កំពុង​តែ​ សំរាន្តលង់​លក់​ ក្នុង​ដំណេក​ ក៏ស្រាប់​តែ​ មានការ​ឆោឡោ​ ពី​កម្ម​ករ​ដែល​ស្នាក់​នៅ​ទីនោះ​ ថា​មាន​ភ្លើង​ឆេះ​ សន្ធោសន្ធៅ​ នៅ​ចំណុច​គំនរ​ឈេី​ ទេីប​នាំ​គ្នា​ចេញ​មក​ក្រៅ​ និង​បាន​យក​ទៅ​​ជួយ​ពន្លត់​  តែ​ដោយសារ​ភ្លេីង​ឆេះ​កាន់​តែ​ខ្លាំង​ឡើង​ៗ​  ទេីប​ពួកគាត់​បានរាយការណ៍​សុំ​អន្តរាគមន៍​ ពី​សមត្ថកិច្ច​ ក៏ដូច​ជា​ រថយន្ត​ បង្ការ​និង​ពន្លត់​អគ្គិភ័យ​ របស់​ការិយាល័យ​នគរបាល​រាជធានី​ភ្នំពេញ​ ចេញ​អន្តរាគមន៍​ចំនួន​៥គ្រឿង​  ដោយ​ធ្វើការ​ បាញ់​ពន្លត់​អស់​ទឹក​ចំនួន​៤​ រថយន្ដ​ ទេីប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​ អស់​នៅ​វេលា​ម៉ោង​២រំលង​អធ្រាត្រ​ថ្ងៃ​ដដែល​ វិញ​   

​  ក្នុង​ហេតុការណ៍​នេះ​ដែរ​ សមត្ថកិច្ច​ ក៏បាន​បញ្ជាក់​ដែរ​ថា​ មិន​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ផ្ទះ​អ្នក​ដ៍ទៃ​ ឬរបស់​ របរ​មាន​តម្លៃ​នោះ​ទេ​  គឺ​គ្រាន់​តែ​ឆេះ​ គំនរ​ឈេី​អុសអស់​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ ដោយមូលហេតុ​ គឺ​បណ្ដាល​មក​ពី​ កម្ម​ករ​ យក​កម្ទេច​ផេះ​ មក​ចាក់​ចោល​ ដោយ​មិន​បាន​ពន្លត់​អោយ​បាន​ត្រឹមត្រូវ​ ទេីប​បង្កអោយ​មាន​ការ​រាលដាល​ឆាបឆេះ​បែបនេះ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...

         

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print