ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះគំនរឈេី ទុកចោលក្នុង បរិវេណសិប្បកម្ម ផលិតប៉ាត់តេ មានជ័យ៩៩៩ បង្កការភ្ញាក់ផ្អើលឡេីងកាលពីវេលាម៉ោង ១និង២០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្នុងបរិវេណ សិប្បកម្ម ផលិតប៉ាត់តេ មានជ័យ ៩៩៩ ស្ថិតនៅក្នុង ភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បេីតាមសម្តីស្ត្រីម្នាក់ដែលជាម្ចាស់ទីតាំង បានប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុ កាលពីក្បាលព្រលប់ គឺកម្មកររបស់គាត់ បានកាយកម្ទេចផេះ ចេញពីក្នុងឡ កំដៅ មកចាក់ នៅក្នុងបរិវេណ ដែលមានកម្ទេចឈេីទុកចោល ដូចជារៀងរាល់ដង ដោយមិនបានពន្លត់ រងេីកភ្លើងអស់ លុះមកដល់ម៉ោងកេីតហេតុ ពួកគាត់កំពុងតែ សំរាន្តលង់លក់ ក្នុងដំណេក ក៏ស្រាប់តែ មានការឆោឡោ ពីកម្មករដែលស្នាក់នៅទីនោះ ថាមានភ្លើងឆេះ សន្ធោសន្ធៅ នៅចំណុចគំនរឈេី ទេីបនាំគ្នាចេញមកក្រៅ និងបានយកទៅជួយពន្លត់ តែដោយសារភ្លេីងឆេះកាន់តែខ្លាំងឡើងៗ ទេីបពួកគាត់បានរាយការណ៍សុំអន្តរាគមន៍ ពីសមត្ថកិច្ច ក៏ដូចជា រថយន្ត បង្ការនិងពន្លត់អគ្គិភ័យ របស់ការិយាល័យនគរបាលរាជធានីភ្នំពេញ ចេញអន្តរាគមន៍ចំនួន៥គ្រឿង ដោយធ្វើការ បាញ់ពន្លត់អស់ទឹកចំនួន៤ រថយន្ដ ទេីបធ្វើអោយភ្លើងរលត់ទៅវិញ អស់នៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃដដែល វិញ ។
ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ច ក៏បានបញ្ជាក់ដែរថា មិនមានផលប៉ះពាល់ទៅដល់ផ្ទះអ្នកដ៍ទៃ ឬរបស់ របរមានតម្លៃនោះទេ គឺគ្រាន់តែឆេះ គំនរឈេីអុសអស់មួយចំនួនតូចតែប៉ុណ្ណោះ ដោយមូលហេតុ គឺបណ្ដាលមកពី កម្មករ យកកម្ទេចផេះ មកចាក់ចោល ដោយមិនបានពន្លត់អោយបានត្រឹមត្រូវ ទេីបបង្កអោយមានការរាលដាលឆាបឆេះបែបនេះ ៕ ដោយ៖ ភារ៉ា ដង្កោ