អាជ្ញាធរខណ្ឌដូនពេញ ចុះប្រមូលស្រ្តីរកសុីផ្លូវភេទ​ និងអ្នកគួកជេរ(អ្នកចាប់ម៉ូយ) នៅជុំវិញវត្តភ្នំ​ បានចំនួន១៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ ថ្ងៃចន្ទ​ ៥កើតខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៩​ និង០០នាទីយប់ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ បើកប្រតិបត្តិការចុះប្រមូលស្ត្រី រកស៊ីផ្លូវភេទ រួមទាំងអ្នកគួកជេរ(អ្នកចាប់ម៉ូយ) នៅជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និង សួនច្បារមិត្តភាពកម្ពុជា–ថៃ។

ក្នុងប្រតិបត្តិការនេះ​ ជាលទ្ធផលកម្លាំងប្រជាការពារខណ្ឌ បានធ្វើការប្រមូលស្ត្រីរកស៊ីផ្លូវភេទរួមទាំងអ្នកគួកជេរ(អ្នកចាប់ម៉ូយ)សរុបចំនួន១៣នាក់(ស្រី១១នាក់) បញ្ជូនមកសាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារ បញ្ជូនបន្តទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print