រថយន្តក្រុមហ៊ុនLMHបេីកបុកម៉ូតូអូសជាង៤០ម៉ែត្របណ្តាលឲ្យរបួសធ្ងន់០២នាក់ដាច់ជើងម្ខាងម្នាក់យ៉ាងរន្ធត់និងម្នាក់ទៀតរបួសស្រាល

ចែករំលែក៖

ភ្នំពេញ​៖​ បុរស២នាក់បានរងរបួសធ្ងន់ធ្ងរនិងម្នាក់ទៀតរងរបួសស្រាលបន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីធ្វេីការបំណងទៅផ្ទះត្រូវរថយន្តហ៊ីយ៉ាន់ដាយធុនធំរបស់ក្រុមហ៊ុនLMHដឹកជញ្ជូនដែលបេីកលឿនបានបុកពីក្រោយម៉ូតូហើយអូសជាង៤០ម៉ែត្រ។ 

   ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង២០នាទីយប់​ ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២១​ នៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ​ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនរងគ្រោះទី១-ឈ្មោះ លុច្ស អាយុជាង ៣០ឆ្នាំ ស្នាក់នៅភូមិកំរៀង សង្កាត់កំបូល(រងរបួសធ្ងន់ដាច់ជើងម្ខាង)។

ជនរងគ្រោះទី២-ឈ្មោះ ត្រា ស្នាក់នៅភូមិកំរៀង សង្កាត់កំបូល(របួសធ្ងន់ដាច់ជើងម្ខាង)។

ជនរងគ្រោះទី៣-ឈ្មោះ បុប្ផា រងរបួសស្រាល ស្នាក់នៅភូមិកំរៀង សង្កាត់កំបូល។ 

   តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញបុរស៣នាក់ជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៣​មួយគ្រឿងឌុបគ្នាតាមមហាវិថីឈ្នះ=ឈ្នះក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ ពណ៌​សលាយខៀវ​ ពាក់ស្លាកលេខព្រះសីហនុ3A- 5931 របស់ក្រុមហ៊ុនLMH បើកក្នុងល្បឿនលឿនមកពីក្រោយហេីយបានបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូចំនួន២នាក់រងរបួសដាច់ជេីងម្ខាងម្នាក់យ៉ាងរន្ធត់និងម្នាក់ទៀតរបួសស្រាល។ 

ប្រភពដដែលបានបន្តថា​ ភ្លាមៗនោះរថយន្តបង្កហេតុនៅមិនទាន់អស់ល្បឿនក៏អូសម៉ូតូជាប់នៅខាងក្រោមរថយន្តប្រហែលជាជាង៤០ម៉ែត្រទៀតទេីបឈប់ហេីយតៃកុងបានចុះរត់គេចខ្លួនបាត់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ​ / ​និ​ន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print