អាវុធហត្ថខណ្ឌចំការមនសហការជាមួយអាវុធហត្ថរាជធានីចុះរំដោះជនរងគ្រោះជនជាតិចិន២នាក់សង្ស័យត្រូវគេចាប់ជំរិត

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន​ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីបានចុះទៅរំដោះជនជាតិចិន២នាក់​នៅក្នុងហាងចិនមួយកន្លែងដែលស្ថិតនៅខាងជេីងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់​ ខណ្ឌចំការមន​ កាលពីវេលាម៉ោង១១យប់​ ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២១​ សង្ស័យករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនជាតិចិនមួយក្រុមប្រើរថយន្តមួយគ្រឿងដឹកជនរងគ្រោះមកដាក់នៅក្នុងហាងខាងលេីចំនួន២ទៅ៣ថ្ងៃមកហេីយ​។ លុះមកដល់វេលាម៉ោង៩យប់ជនសង្ស័យក៏នាំគ្នាបេីករថយន្តចេញទៅដោយចាក់សោហាងពីខាងក្រៅ។ចំណែកជនជាតិចិន២នាក់ជាជនរងគ្រោះនៅខាងក្នុង។ 

ប្រភពព័ត៌មានបានបន្តថា​ លុះមកដល់វេលាកេីតហេតុស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថចុះមកដល់ទីតាំងកេីតហេតុហើយបានរំដោះជនរងគ្រោះទាំង២នាក់យកទៅសួរនាំ។ 

ពាក់ព័ន្ធនឹងករណីខាងលេីនេះយេីងមិនអាចសុំការបំភ្លឺពីកម្លាំងកងរាជអាវុធហត្ថបាននោះទេ​ ដោយគ្រាន់តែសង្ស័យថាជាករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នាប៉ុណ្ណោះ៕

...

ដោយ៖ សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print