លោក ឃឹម ហ្វីណង់: «តាង៉ែនបន្ទាយស្រី»៖ ផ្អែមមុត ឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ! សំខាន់អាចទៅលេងដល់ចម្ការ ហើយដើរកាច់ពីដើមដោយខ្លួនឯងបានទៀត!

ចែករំលែក៖

ខេត្តសៀមរាប៖  អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានបង្ហាញពីមោទនភាពចំពោះការបង្កើនផលដំណាំ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងនោះលោកបង្ហាញ ពី ទីតាំងចំការតាង៉ែន ដោយលោកថ្លែងថា, «តាង៉ែនបន្ទាយស្រី»៖ ផ្អែមមុត ឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ! សំខាន់អាចទៅលេងដល់ចម្ការ ហើយដើរកាច់ពីដើមដោយខ្លួនឯងបានទៀត!

តោះអ្នកសៀមរាប! មកសាកភ្លក់រសជាតិ និងគាំទ្រផ្លែតាង៉ែនក្នុងខេត្តយើងម្តង! ប្រហែលជានៅមិនទាន់មានអ្នកដឹងច្រើនទេ ថានៅជើងភ្នំគូលែនមានចម្ការតាង៉ែនដ៏គួរឱ្យចង់មកលេងមួយនេះ។ ដើម្បីចូលរួមជម្រុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ម្ចាស់ចម្ការបានយល់ព្រមសហការជាមួយរដ្ឋបាលស្រុក ដោយលក់ជូនក្នុងតម្លៃពិសេស(ត្រឹមតែ៥០០០រៀលក្នុងមួយគីឡូ) សម្រាប់អ្នកទេសចរដែលអញ្ជើញមកទិញដល់ចម្ការផ្ទាល់ ហើយអនុញ្ញាតឱ្យដើរកាច់យកខ្លួនឯង និងអាចបេះហូបពីដើម”ម៉ាសេរី”ដោយមិនគិតថ្លៃបន្ថែមទៀតផង!

លោកអភិបាលស្រុកបានលើកឡើងថា, ខ្ញុំពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគ នាំគ្នាដាំដំណាំហូបផ្លែឱ្យបានច្រើន ជាពិសេសប្រភេទដែលលក់បានថ្លៃ មានភាពទាក់ទាញ និងមានទីផ្សារទូលំទូលាយសម្រាប់វិស័យទេសចរណ៍ ហើយរៀបចំចម្ការនិងកសិដ្ឋានរបស់ខ្លួនឱ្យទៅជារមណីយដ្ឋានសម្រាប់មកលេងកម្សាន្តផង។ បើធ្វើបែបនេះបាន ខ្ញុំជឿថាយើងនឹងអាចជម្រុញឱ្យអ្នកទេសចរមកលេងស្រុករបស់យើងកាន់តែច្រើន ព្រមទាំងអាច”នាំចេញនៅនឹងកន្លែង”នូវកសិផលទាំងនេះទៅផ្គត់ផ្គង់ដល់ក្នុងក្រុងសៀមរាបទៀតផង។ រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជម្រុញទីផ្សារ និងផ្តល់ការគាំទ្រគ្រប់រូបភាព ធ្វើយ៉ាងណាដើម្បីឱ្យបន្ទាយស្រី សម្រេចបាននូវចក្ខុវិស័យជា«ដែនដីកសិទេសចរណ៍»ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងពេលអនាគត។
លោកបន្តថា,តាង៉ែនបន្ទាយស្រី ទៅលេងបន្ទាយស្រី គឺជាពាក្យស្លោកមានន័យសម្រាប់ការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានដាំដុះ។

បញ្ជាក់៖ ដើមតាង៉ែនទាំងនេះមិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព១០០%សម្រាប់ការបេះហូបភ្លាមៗពីដើមផ្ទាល់ តែមានលក្ខខណ្ឌតម្រូវឱ្យទិញចាប់ពី១០គីឡូឡើងទៅ ទើបអាចធ្វើដូច្នេះបាន (ព្រោះខ្លាចដើរហូបឆ្អែតហើយ ទិញតែកន្លះគីឡូ។

ទីតាំង៖ ជើងភ្នំគូលែន ចូលតាមច្រកផ្លូវវត្តស្គន់ ក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ម្ចាស់ចម្ការ៖ មីងសំណាង (085 406 668 / 097 8282 897)៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print