សត្វកណ្តុលមួយក្បាលត្រូវបានគេទម្លាក់កំហុសឲ្យថាជាដើមហេតុបណ្តាលឲ្យមានការប្រជ្រៀតជាន់លើគ្នារបួសជាង៨០នាក់នៅព្រះវិហារអិស្លាម Hassan II ក្នុងទីក្រុងCasablanca ក្នុងប្រទេសម៉ូរូកូ(Morocco)។
ហេតុការអាក្រក់ខាងលើកើតឡើងកាលពីថ្ងៃទី១៤ខែកក្កដាក្នុងពេលដែលក្រុមសាសនាអិស្លាមចូលរួមក្នុងពិធីសាសាននៅក្នុងខែហូបបួស Ramadan ។ ក្នុងពេលដែលកំពុងបួងសួងស្រាប់តែមានសត្វកណ្តុលមួយក្បាលរត់លើជើងស្ត្រីម្នាក់ធ្វើឲ្យផ្ញាក់ស្រែកស្លន់ស្លោ ពេលនោះអ្នកនៅខាងក្នុងក៏ឆ្លេឆ្លានាំគ្នារត់ចេញខ្លាចមានភេរវកម្មបណ្តាលឲ្យជាន់លើគ្នា របួសជាច្រើន។
ភាគច្រើនអ្នកដែលរងរបួសនៅក្នុងហេតុការណ៍នោះគឺជាស្ត្រី ក្នុងនោះមានស្ត្រីមានផ្ទៃពោះម្នាក់បាក់ជើងជាពីរកំណាត់។ នៅកន្លែងកើតហេតុស្ត្រីជាច្រើនដួលសម្លប់ដេកពេញទីនោះដោយការភ័យខ្លាច។
ព្រះវិហារHassan II ជាទីសការៈធំបំផុតនៅក្នុងទ្វីអាហ្វ្រិក និងធំទី៧នៅលើពិភពលោក កំពូលនៃព្រះវិហារនោះមានកម្ពស់ដល់ទៅ២១០មែត្រ។
ក្នុងរយពេលមួយសប្តាហ៍កន្លងមកមានករណីប្រជ្រៀតជានលើគ្នាជាច្រើនបានកើតឡើងនៅជុំវិញពិភពលោក ។ នៅក្នុងប្រទេសបងក្លាឌែសមានមនុស្ស២៧នាក់ស្លាប់ភាគច្រើនជាស្ត្រីក្នុងពេលដែលប្រជ្រៀតគ្នាទៅយកខោអាវចាស់ៗដែលក្រុមហ៊ុនចែកឲ្យអត់គិតថ្លៃ កាលពីថ្ងៃទី១០ខែកក្កដា។
នៅថ្ងៃទី១៤ខែកក្កដាកន្លងមកនេះ ក៏មានមនុស្ស២៩នាក់ស្លាប់ដោយប្រជ្រៀតជាន់លើគ្នាពេលនាំគ្នាចុះទៅមុជទឹកជម្រះបាបកម្មនៅក្នុងដងទន្លេដ៏សាកសិទ្ធ។
អ្វីដែលគេគត់សម្គាល់នោះគឺការប្រជ្រៀតជាន់លើគ្នាដោយហេតុផលមិនគួរជឿរ និងមិនគួរកើតឡើង ដូចករណីនៅក្នុងប្រទេសម៉ារ៉ុកជាដើម គ្រាន់តែសត្វកណ្តុលមួយក្បាល់ក៏ធ្វើឲ្យមានភាពចលាចលកើតឡើងប្រជ្រៀតចេញយករួចខ្លួនទៅខាងក្រៅទើបមានហេតុការណ៍ជាន់លើគ្នារបួសជាច្រើនបែបនេះ។
ការប្រជ្រៀតជាន់លើគ្នាច្រើនបែបនេះដោយសារតែមនុស្សភាគច្រើនបានដក់ជាប់ក្នុងអារម្ភ ពីសកម្មភាពវាយប្រហារភេរវកម្មកើតឡើងនៅជុំវិញពិភពលោក ហើយភាគច្រើននៅក្នុងព្រះវិហារពេលសាសនាកំពុងតែបន់ស្រន់។ ទាំងនោះហើយជាមូលហេតុបណ្តាលឲ្យមានហេតុការអាក្រក់កើតឡើង គ្រាន់តែសត្វកណ្តុលមួយក្បាលក៏ធ្វើឲ្យមនុស្សមួយហ្វូងភ័យខ្លាចដោយមិនដឹងហេតុផលច្បាស់លាស៕