ទាហានវាយឆ្មក់ពិសេសរបស់អុីរ៉ង់​​ ហ្វឹកហាត់វាយប្រហារពីដែនអាកាសនៅឈូងសមុទ្រពែក្ស

ចែករំលែក៖

នៅក្នុងការធ្វើសមយុទ្ធកាលពីថ្ងៃទី​១៩ ខែមករា កម្លាំងទាហានវាយឆ្មក់ពិសេសរបស់អុីរ៉ង់​​ បានហ្វឹកហាត់ជាទ្រង់ទ្រាយធំ មានទាំងការលោតឆត្រយោង​​នៅឆ្នេរសមុទ្រពែក្សទៀតផង។ ការធ្វើសមយុទ្ធ មានឈ្មោះថា «Eqtedar 99» ធ្វើឡើងនៅតំបន់ភាគខាងត្បូងប្រទេសអុីរ៉ង់ស្ថិតនៅឈូងសមុទ្រពែក្សដោយចាប់ផ្តើមឡើងនៅថ្ងៃទី១៩ ខែមករា ។ ការធ្វើសមយុទ្ធដោយមានការចូលរួមពីកម្លាំងទាហាន​ជើងគោក និងជើងអាកាស​។ មេបញ្ជាការរងកម្លាំងទាហានអុីរ៉ង់​ឧត្តមសេនី​យ៍Mohammad Hossein Dadrasបានឲ្យដឹង​​ថា​ «កម្លាំងទាហានថ្មើរជើង​និងកម្លាំងទាហានអាកាស​បានចូលរួមហ្វឹកហាត់វាយប្រហារនៅលើដី​​​ មានឈ្មោះថា«Eqtedar 99»។ ឃ្លីបវីដេអូស្តីពីការធ្វើសមយុទ្ធ​ត្រូវបានបណ្តាញទូរទស្សន៍អុីរ៉ង់​ធ្វើការផ្សព្វផ្សាយ ក្នុងនោះមានការវាយ ប្រហារដោយឧទ្ធម្ភាគចក្រ​ទៅលើទីតាំង​នៅគោលដៅវាលខ្យាច់។ ជាមួយគ្នា​នេះ​ក្រុមទាហានឆត្រយោងបានលោតឆត្រវាយប្រហារ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក ទីក្រុងតេអេរ៉ង់​បានធ្វើសមយុទ្ធជាបន្តបន្ទាប់ដើម្បីបង្កើនសកម្មភាពការពារប្រទេស ទប់ស្កាត់ការវាយប្រហារពីសត្រូវ ។​ សកម្មភាពធ្វើសមយុទ្ធរបស់អុីរ៉ង់ កើតឡើងក្នុងពេល​ដែល​ប្រធានាធិបតីថ្មីអាមេរិកនឹងចូលកាន់តំណែងនៅថ្ងៃទី​២០ ខែមករា (ពេលវេលានៅអាមេរិក​)។ រដ្ឋាភិបាលអុីរ៉ង់ សង្ឃឹមថា រដ្ឋាភិបាលថ្មីអាមេរិកដឹកនាំដោយលោកបៃឌិន នឹងមានទំនាក់ទំនងល្អប្រសើរជាមួយអុីរ៉ង់ឡើងវិញ ដូចជំនាន់លោកអូបាម៉ា៕

...

ដោយ៖ ធី រីណា(រូបភាព៖TASNIM)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print