ប្រេីល្បិចយករូបសំណាក់ទេវតា រួចលួចដាក់បារីខុសច្បាប់លាក់បាំង ត្រូវសមត្ថកិច្ចសិង្ហបុរីរកឃេីញដដែល

ចែករំលែក៖

អន្តរជាតិ៖ បារីខុសច្បាប់រាប់ពាន់កញ្ចប់ត្រូវអាជ្ញាធរនៃប្រទសសិង្ហបុរីធ្វើការរឹបអូសនៅប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកព្រំដែន ខណៈជនខិលខូចព្យាយាមលាក់បារីទាំងនោះនៅក្នុងរូបសំណាកទេវតា ដើម្បីនាំចូលទៅក្នុងប្រទេសសិង្ហបុរី។នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz

ប្រភពដដែលបន្តថា ជនខិលខូចដែលបានធ្វើសកម្មភាពរត់ពន្ធបារីខុសច្បាប់នេះគឺជាជនជាតិម៉ាឡេស៊ី ហើយជនខិលខូចបានសម្រេចធ្វើសកម្មភាពនេះដោយផ្អែកថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងចូលមកដល់ក្នុងខែក្រោយនេះហើយ ដូចនេះការនាំយករូបសំណាកទេវតាចូលទៅក្នុងប្រទេសសិង្ហបុរីគឺជារឿងសមស្របបំផុតនិងទំនងជាគ្មានការត្រួតពិនិត្យល្អិតល្អន់នោះទេ។

តែទោះជាយ៉ាងណាអាជ្ញាធរសិង្ហបុរីមិនដែលខ្ជីខ្ជាក្នុងការបំពេញភារកិច្ចរបស់ខ្លួនទោះបីជាក្នុងកាលទេសៈបែបណាក៏ដោយ ហើយជាលទ្ធផលនៃបង្រ្កាបករណីខាងលើនេះមន្ត្រីគយសិង្ហបុរីអាចរឹបអូសបានបារីចំនួន ១១ ២៨៥ សុង និង ៦៨៤ កញ្ចប់ ដែលបារីទាំងអស់នោះសុទ្ធតែជាបារីមិនបានបង់ពន្ធគយត្រឹមត្រូវទៅតាមច្បាប់។

បច្ចុប្បន្នរហូតមកទល់នឹងពេលនេះអាជ្ញាធរសិង្ហបុរីបានបន្តបើកការស៊ើបង្កេតជុំវិញករណីនេះបន្ថែមទៀតព្រោះគេជឿថា ជនខិលខូចមិនមែនធ្វើរឿងនេះតែម្នាក់ឯងនោះទេ ពោលគឺជនខិលខូចប្រាកដជាមានបណ្តាញនៅក្នុងប្រទេសសិង្ហបុរីជាមិនខាន៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print