កម្មកររោងចក្រយ៉ាងដុង ប្រមាណជិត៨០នាក់ នាំគ្នាធ្វើកូដកម្ម និងលើកបដាមិនព្រមចូល ធ្វើការ

ចែករំលែក៖

ភ្នំពេញ៖ កម្មករ កម្មការិនីយ៉ាងតិចជិត៨០នាក់ កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៦ បាននាំគ្នាប្រមូលផ្តុំ និងលើកបដានៅមុខរោងចក្រយ៉ាងដុងរបស់ ខ្លួន ឋិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការធ្វើកូដកម្មនេះ មានការចូលរួមដឹកនាំដោយ សហជីពស្មារតីកម្មករខ្មែរ ដឹកនាំដោយ លោក មុំ សៀក ក្នុងគោលបំណងឲ្យអាជ្ញាធរដែនដី ជួយដោះស្រាយនូវការទាមទាររបស់ ពួកគេ ក្នុងនោះក៏មានលិខិតទាមទារដាក់ជាផ្លូវការណ៏ទៅកាន់អាជ្ញាធរផងដែរ ហើយក៏មិន មានអំពើហិង្សាណាមួយកើតឡើងឡើយ បន្ទាប់ពីអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានជួយសម្រួលសណ្តាប់ ធ្នាប់ចរាចរណ៍និងសន្តិសុខ៕

image

image

...

ដោយ៖ សុខខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print